ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ៤នាក់បានរងរបួស ក្នុងហេតុការណ៍ភ្លើងឆេះសណ្ឋគារមួយកន្លែងក្នុងក្រុងប៉ាតាយ៉ា

    BY Pheakdey May 22, 2026
    មនុស្ស ៤នាក់បានរងរបួស ក្នុងហេតុការណ៍ភ្លើងឆេះសណ្ឋគារមួយកន្លែងក្នុងក្រុងប៉ាតាយ៉ា

    ថៃ៖ សណ្ឋាគារមួយកន្លែងនៅក្រុងប៉ាតាយ៉ា ប្រទេសថៃ ត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ និងបង្កឱ្យមានភាពចលាចលទាំងយប់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២២ ខែឧសភា។ សណ្ឋាគារមួយកន្លែងនេះមានឈ្មោះថា JA Plus និងមានបន្ទប់សម្រាប់ស្នាក់នៅសរុបចំនួន ១៧៨បន្ទប់។

    បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា នៅក្នុងពេលមានអគ្គិភ័យកើតឡើងនោះគឺមានភ្ញៀវទេសចរអន្តរជាតិជាច្រើននាក់កំពុងស្នាក់នៅក្នុងសណ្ឋាគារ និងមានក្រុមបុគ្គលិកជនជាតិមួយចំនួនផងដែរ។ ភ្លាមៗក្រោយមានភ្លើងឆេះ អាជ្ញាធរថៃបានព្យាយាមជម្លៀសភ្ញៀវទេសចរចេញពីសណ្ឋាគារ​ និងធ្វើអន្តរាគមន៍ពន្លត់ភ្លើងយ៉ាងលឿន តែហេតុការណ៍នេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៤នាក់រងរបួសផងដែរ។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមអ្នករងរបួសទាំង ៤នាក់នោះគឺមានស្រ្តីជនជាតិថៃ ២នាក់ បុរសជនជាតិថៃម្នាក់​ និងបុរសជនជាតិឥណ្ឌូណេស៊ីម្នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay