អន្តរជាតិ
ក្រុមហ៊ុន Meta គ្រោងកាត់បន្ថយបុគ្គលិក ៨,០០០នាក់
BY Pheakdey
May 20, 2026
អាមេរិក៖ ក្រុមហ៊ុន Meta គ្រោងនឹងបញ្ឈប់បុគ្គលិកប្រមាណជា ៨,០០០នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២០ ខែឧសភា។ បុគ្គលិកដែលស្ថិតនៅក្នុងគម្រោងត្រូវបញ្ឈប់នេះគឺរួមមានទាំងបុគ្គលិកដែលកំពុងបម្រើការងារនៅក្នុងការិយាល័យកណ្តាលនៅសហរដ្ឋអាមេរិក និងនៅតាមបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោកផងដែរ។

ប្រភពខាងលើបានបន្តថា គម្រោងកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើននេះគឺជាផ្នែកមួយនៃគម្រោងរៀបចំរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនឡើងវិញ ដែលមានគោលបំណងបង្កើនប្រសិទ្ធភាព និងកាត់បន្ថយការចំណាយ។ ទន្ទឹមគ្នានេះ ក្រុមហ៊ុន Meta ក៏បានវិនិយោគយ៉ាងច្រើនលើបញ្ញាសិប្បនិម្មិតផងដែរ ដែលបច្ចេកវិទ្យាថ្មីនេះត្រូវបានគេប្រើប្រាស់ជំនួសកម្លាំងពលកម្មមនុស្សបានយ៉ាងមានប្រសិទ្ធភាព៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time