ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ

    BY Pheakdey May 20, 2026
    ជប៉ុនរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ

    ជប៉ុន៖ ប្រទេសជប៉ុនបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២០ ខែឧសភា។ ទីតាំងដែលបានរងការគំរាមគំហែងដោយគ្រោះរញ្ជួយដីខាងលើនេះគឺតំបន់កោះ Amami នៃខេត្ត Kagoshima ភាគខាងត្បូងប្រទេសជប៉ុន។

    បើតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ថា គ្រោះរញ្ជួយដីបានកើតឡើងនៅម៉ោង ១១៖៤៦ នាទីព្រឹក (ម៉ោងនៅក្នុងប្រទេសជប៉ុន) និងបង្កឱ្យមានរំញ័រក្នុងផ្ទៃដីជម្រៅប្រមាណជា ៥០គីឡូម៉ែត្រ។ យ៉ា​ងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានរបាយការ​ណ៍ណាមួយបង្ហាញថា មានអ្នករងគ្រោះថ្នាក់ ឬក៏មានការខូចខាតអ្វីធ្ងន់ធ្ងរនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay