PR

ក្រុមគ្រូតូច ត្រូវប៉ាន់ឡើងកូដខ្លាំង សម្តែងរឿងតាមហ្វេសប៊ុកសុខៗ ស្រាប់តែក្លាយជា Media Partner ជាមួយប្រេនទូរសព្ទធំមួយ

BY
Naren
December 7, 2024

(ភ្នំពេញ ធ្នូ ២០២៤)៖ TECNO Mobile ដែលជាក្រុមហ៊ុនឈានមុខគេលើបច្ចេកវិទ្យាស្មាតហ្វូនប្រកបដោយភាពច្នៃប្រឌិត ថ្មីៗនេះបានប្រកាសស្វាគមន៍ក្រុមកំប្លែងដែលកំពុងមានប្រជាប្រិយភាពនៅលើបណ្តាញសង្គមគឺ ក្រុមគ្រូតូច មកកាន់គ្រួសារ TECNO។

កម្មវិធីចុះកិច្ចកុងត្រាការងារ ធ្វើជាដៃគូផ្សព្វផ្សាយ MEDIA PARTNER រវាង TECNO និងក្រុមគ្រូតូច បានធ្វើនៅ TECNO Exclusive Store មានទីតាំងស្ថិតនៅ ផ្សារទំនើប អ៊ីអនម៉លមានជ័យ មហាវិថីសម្ដេចតេជោ ហ៊ុន សែន ផ្លូវ ៦០ ម៉ែត្រ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។

កិច្ចសហការនេះតំណាងក្រុមហ៊ុន TECNO Mobile បានលើកឡើងថា មូលហេតុដែលជ្រើសយកក្រុមគ្រូតូចជាដៃគូផ្សព្វផ្សាយ (Media Partner) ដោយសារតែមានកត្តាជាច្រើន ហើយកត្តាចម្បងនោះគឺក្រុមគ្រូតូចមានសមត្ថភាពផលិតវីដេអូកំប្លែងនីមួយៗ និងសម្តែងប្រកបដោយក្រមសីលធម៌ មិនប្រើពាក្យពេជន៍មិនសមរម្យ ហើយម្យ៉ាងទៀតទំព័រផ្សព្វផ្សាយរបស់ក្រុមគ្រូតូច ដូចជាហ្វេសប៊ុកផេក ក៏ដូចជា TikTok មានទស្សនិកជនគាំទ្រជាច្រើន និងអាចជាអតិថិជនគោលដៅច្រើនដែលក្រុមហ៊ុនត្រូវការ ហើយក៏ដូចជាការផ្សព្វផ្សាយកាន់តែទូលំទូលាយ ធ្វើឱ្យមហាជនស្គាល់ពីប្រេន TECNO កាន់តែច្រើនជាងមុន ។

តំណាង TECNO Mobile បានបន្តថា ជាក់ស្តែងការផ្សព្វផ្សាយជាមួយក្រុមគ្រូតូចកន្លងមក សង្កេតឃើញថា កំណើននៃការបញ្ជាទិញផលិតផលទូរសព្ទដៃរបស់ខ្លួនមានការកើនឡើងគួរអោយកត់សំគាល់ ដោយមាតិការបស់ក្រុមគ្រូតូច បានបង្កប់ការច្នៃប្រឌិត បង្ហាញនូវទូរសព្ទដៃ TECNO តាមវិធីប្លែកៗ ទាក់ទាញចំណាប់អារម្មណ៍ជាមួយមនុស្សរាប់លាននាក់។

សមាជិកក្រុមគ្រូតូច បានបង្ហាញពីអារម្មណ៍រំភើបក្រោយ ក្រុមហ៊ុនទូរសព្ទដៃលំដាប់ពិភពលោក TECNO Mobile ដែលជាម៉ាកដ៏ល្បីល្បាញ បានមើលឃើញពីសក្តានុពលនៃការផ្សព្វផ្សាយរបស់ខ្លួន ឱ្យក្លាយជាគ្រួសារ TECNO និងបានកោតសរសើរចំពោះគុណភាពទូរសព្ទដៃ TECNO ដែលមានបច្ចេកវិទ្យាទំនើបឈានមុខគេ។ ហើយសម្រាប់ក្រុមគ្រូតូច ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តធ្វើមាតិកាសប្បាយៗ និងប្លែកៗទៅកាន់អ្នកគាំទ្របន្ថែមទៀតផងដែរ។

សូមបញ្ចាក់ថា ក្នុងការជ្រើសរើសក្រុមគ្រូតូច ធ្វើជាដៃគូផ្សព្វផ្សាយ (Media Partner) នេះធ្វើឡើងស្របពេលដែលក្រុមហ៊ុន TECNO ទើបតែសម្ពោធកំពូលស្មាតហ្វូន អេក្រង់កោង កំពូលធន់ ត្រកូល CAMON 30s Series ថ្មីរបស់ខ្លួន ដែលបំពាក់មកជាមួយបច្ចេកវិទ្យាថតរូបចុងក្រោយបំផុតដ៏អស្ចារ្យ ដែលមានការសហការផលិត សេនស័រចាប់រូបភាព ពី SONY ដែលជាក្រុមហ៊ុនផលិតកាមេរ៉ាលំដាប់ពិភពលោកថែមទៀតផង។

TECNO Mobile គឺជាម៉ាកទូរស័ព្ទដៃឈានមុខគេ ដែលផ្តោតលើការផ្តល់នូវស្មាតហ្វូនទាន់សម័យ ឆ្លាតវៃ និងប្រសិទ្ធភាពខ្ពស់សម្រាប់ទីផ្សារដែលកំពុងរីកចម្រើន។ TECNO គឺជាប្រេនទូរស័ព្ទដៃទំនើប ដែលទទួលបានការគាំទ្រខ្លាំង និងមានការលក់ចេញច្រើនជាងគេបំផុត ជាប្រេន រីកលូតលាស់ធំធាត់លឿន ហើយសព្វថ្ងៃកំពុងចែកចាយជាង ៧៥ប្រទេស វាយឡុកខ្លាំងផ្នែកបច្ចេកវិទ្យាឈានមុខ មានទាំង ថេបប្លេត, កុំព្យូទ័រយួរដៃ, ស្មាតហ្វូន និងបច្ចេកវិទ្យា AI ឈានមុខគេ៕

Share This Post: