ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្លាប់ ១៥នាក់ បន្ទាប់ពីប៉ូលីសស្រីលង្កាឆ្មក់ចូលទីតាំងផលិតអាវគ្រាប់បែកអត្តឃាត ដែលទាក់ទងនឹងការបំផ្ទុះយ៉ាងរង្គាលកាលពីថ្ងៃអាទិត្យ

    BY autoadmin April 27, 2019
    ស្លាប់ ១៥នាក់ បន្ទាប់ពីប៉ូលីសស្រីលង្កាឆ្មក់ចូលទីតាំងផលិតអាវគ្រាប់បែកអត្តឃាត ដែលទាក់ទងនឹងការបំផ្ទុះយ៉ាងរង្គាលកាលពីថ្ងៃអាទិត្យ

    ការផ្ទុះមួយទៀតបានកក្រើកប្រទេសស្រីលង្កា ខណៈដែលប៉ូលិសបានបើកការបាញ់ប្រហារនៅឯរោងចក្រផលិតអាវគ្រាប់បែក (suicide vest factory) ជាមួយនឹងក្រុមភេរវករដែលគេសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការសម្លាប់រង្គាលកាលពីថ្ងៃអាទិត្យ។ អ្នកនាំពាក្យយោធាម្នាក់បាននិយាយថា ការបាញ់ប្រហាររវាងកងកម្លាំងសន្តិសុខ និងក្រុមមនុស្សមួយក្រុមនេះ បានកើតឡើងចំពេលកំពុងមានប្រតិបត្តិការស្វែងរកជនសង្ស័យទាក់ទង់នឹងឧបទ្ទវហេតុកាលពីថ្ងៃបុណ្យអ៊ីស្ទើបន្ត។

    ការវាយឆ្មក់នេះបានកើតឡើងនៅក្នុងទីក្រុង Sainthamaruthu ចម្ងាយ ២០០ម៉ាយ ពីទីក្រុងកូឡុំបូ ដែលមនុស្ស ២៥៣នាក់ ត្រូវបានសម្លាប់នៅក្នុងសណ្ឋាគារប្រណីត និងព្រះវិហារមួយចំនួនកាលពីថ្ងៃអាទិត្យ។ យោងតាមកាសែត Ada Derana បានឱ្យដឹងថា ជនសង្ស័យភេរវករមួយចំនួនបានបំផ្ទុះខ្លួនឯង នៅពេលដែលអាជ្ញាធរបានចុះទៅចាប់ខ្លួន។

    កាលពីល្ងាចថ្ងៃសុក្រនេះ ប្រតិបត្តិការបំផ្ទុះគ្រាប់បែកដ៏ធំមួយត្រូវបានគេរកឃើញ នៅក្នុងការវាយឆ្មក់មួយនៅក្នុងតំបន់ Samanthurai ។ កងកម្លាំងសន្តិសុខរបស់ប្រទេសស្រីលង្កាបាននិយាយថា ទីតាំងនេះត្រូវបានគេជឿថា ត្រូវបានប្រើដោយពួករ៉ាឌីកាល់អ៊ិស្លាម ដើម្បីកត់ត្រាវីដេអូដែលសន្យាគាំទ្រដល់មេដឹកនាំរដ្ឋអ៊ីស្លាមលោក Abu Bakr Al-Baghdadi មុនពេលធ្វើការវាយប្រហារនៅថ្ងៃបុណ្យអ៊ីស្ទើកន្លងទៅ៕

    អត្ថបទ៖​ លីដា
    ប្រភព៖ dailymail

    Share This Post: