ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នូវែលសេឡង់នឹងដាក់កងកម្លាំងសន្តិសុខនៅតាមវិហារអ៊ីស្លាមបន្ថែម ដើម្បីធានាសុវត្ថិភាពពិធីបុណ្យរ៉ាម៉ាដាននៅពេលខាងមុខ

    BY autoadmin April 27, 2019
    នូវែលសេឡង់នឹងដាក់កងកម្លាំងសន្តិសុខនៅតាមវិហារអ៊ីស្លាមបន្ថែម ដើម្បីធានាសុវត្ថិភាពពិធីបុណ្យរ៉ាម៉ាដាននៅពេលខាងមុខ

    កងសន្តិសុខនឹងត្រូវបានដាក់ពង្រាយបន្ថែមនៅតាមវិហារអ៊ីស្លាមនៅទូទាំងប្រទេសនូវែលសេឡង់ ដោយកងកម្លាំងប្រដាប់អាវុធទាំងនោះនឹងត្រូវយាម​ល្បាតពិធីបុណ្យរ៉ាម៉ាដាន ដើម្បីចៀសវាងមានការបាញ់ប្រហារយ៉ាងរង្គាយដូចករណីនៅទីក្រុង Christchurch កន្លងទៅ។ ពិធីបុណ្យរ៉ាម៉ាដានត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃចន្ទ ទី៦ ខែឧសភា និងបន្តរហូតដល់ថ្ងៃទី ៤ ខែមិថុនា ហើយកំលុងពេលនេះត្រូវបានគេចាត់ទុកថា ជាខែដ៏ពិសិដ្ឋបំផុតសម្រាប់អ្នកកាន់សាសនាម៉ូស្លីម។

    ការភ័យខ្លាចមានឡើងចាប់តាំងពីអ្នកកាន់សាសនាម៉ូស្លីមដែលកំពុងថ្វាយបង្គំព្រះចំនួន ៥០នាក់ ត្រូវបានសម្លាប់ នៅពេលដែលភេរវករប្រដាប់ដោយកាំភ្លើង បានវាយលុកទៅលើវិហារអ៊ីស្លាមចំនួនពីរនៅទីក្រុង Christchurch កាលពីថ្ងៃទី ១៥ ខែមីនា។ ចាប់តាំងពីមានការបាញ់ប្រហារនៅក្នុងទីក្រុង Christchurch នោះមក កងសន្តិសុខត្រូវបានដាក់ពង្រាយដើម្បីធានាសុវត្ថិភាព ប៉ុន្តែមួយរយៈក្រោយនេះកងសន្តិសុខត្រូវបានគេដកចេញពីទីតាំងខ្លះ។

    ប៉ុន្តែយ៉ាងណាក៏ដោយអ្នកនាំពាក្យបានឱ្យដឹងថា កងសន្តិសុខនឹងដាក់ពង្រាយឡើងវិញបន្តទៀត ដើម្បីធានាសុវត្ថិភាពដល់ពួកគេក្នុងកំលុងពេលពិធីបុណ្យរ៉ាម៉ាដានខាងមុខនេះ។ ហើយមិនមែនមានតែវិហារអ៊ីស្លាមនោះទេ វិហារសាសនាផ្សេងៗក៏នឹងត្រូវដាក់បន្ថែមកម្លាំងផងដែរ ដើម្បីធានាថាពួកគេនឹងគោរពធ្វើពិធីតាមសាសនាប្រកបដោយសុវត្ថិភាព៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: