ហ្គេម Mario Kart នឹងមានដំណើរការលើស្មាតហ្វូននៅខែក្រោយនេះហើយ
- BY
- autoadmin
- April 30, 2019
ហ្គេម Mario របស់ក្រុមហ៊ុន Nintendo គឺជាហ្គេមដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មនុស្សនៅជុំវិញពិភពលោក ហើយដើម្បីបន្តផ្គាប់ចិត្តប្រិយមិត្តរបស់ខ្លួន ពេលនេះក្រុមហ៊ុនផលិតហ្គេមរបស់ជប៉ុនមួយនេះ បានសម្រេចផលិតហ្គេម Mario ជំនាន់ថ្មី ដែលមានឈ្មោះថា Mario Kart ។ តាមការចុះផ្សាយរបស់ DAILYMAIL បានឲ្យដឹងថា Mario Kart ត្រូវបានគេផលិតជា App សម្រាប់ទូរស័ព្ទដៃប្រភេទ Android ហើយអ្នកប្រើប្រាស់ទូរស័ព្ទ Android អាចទាញយកវាមកលេងបាននៅខែក្រោយនេះ។

យ៉ាងណាក្តី ក្នុងដំណាក់កាលដំបូងនេះគឺជាដំណាក់កាលសាកល្បងនៅឡើយទេ ដែលការទាញយកហ្គេមកលេងគឺតម្រូវឲ្យមានការដាក់ពាក្យសុំពីក្រុមហ៊ុនជាមុនសិន ហើយក្រុមហ៊ុននឹងជ្រើសរើសយកម្ចាស់ទូរស័ព្ទ Android មួយចំនួនប៉ុណ្ណោះក្នុងចំណោមអ្នកដែលបានដាក់ពាក្យទាំងអស់។ ហើយអ្នកដែលអាចដាក់ពាក្យតាមប្រព័ន្ធអ៊ីនធឺណិតនេះទៀតសោធ គឺបានតែអ្នកដែលរស់នៅក្នុងសហរដ្ឋអាមេរិក និងជប៉ុនប៉ុណ្ណោះ។ តំណាងរបស់ក្រុមហ៊ុន Nintendo បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាក្នុងរដូវក្តៅខាងមុខនេះ ក្រុមហ៊ុននឹងផលិតហ្គេមនេះសម្រាប់ទូរស័ព្ទប្រភេទ iOS បន្ថែមទៀតផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail
- Share This Post:






