ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាបានបង្ហាញថា កន្លែងកម្សាន្តរបស់ក្មេងៗសម្បូរមេរោគ និងកខ្វក់ជាងបង្គន់ទៅទៀត

    BY autoadmin April 27, 2019
    ការសិក្សាបានបង្ហាញថា កន្លែងកម្សាន្តរបស់ក្មេងៗសម្បូរមេរោគ និងកខ្វក់ជាងបង្គន់ទៅទៀត

    រោងបាល់តូចៗ (Ball pits) គឺជាកន្លែងកម្សាន្តរបស់ក្មេងៗ ដែលពោរពេញទៅដោយមេរោគ និងងាយបង្កការឆ្លងទៅដល់កូនតូចរបស់អស់លោកអ្នកខ្លាំងណាស់។ ជាក់ស្តែងអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ North Georgia បានពិនិត្យលើទីតាំងកម្សាន្តរបស់ក្មេងចំនួន ៦កន្លែង និងបានរកឃើញបាក់តេរីជាង ៣១ប្រភេទ ដែលពួកវាអាចបង្ករឱ្យមានការឆ្លងមេរោគទៅដល់ប្លោកនោម និងការឆ្លងមេរោគនៃស្រទាប់បេះដូងរបស់កុមារ។

    អ្វីដែលគួរឱ្យព្រួយបារម្ភ ទីកន្លែងដែលមានរោងបាល់តូចៗទាំងនោះ មិនត្រូវបានគេសម្អាតឱ្យបានជារៀងរាល់ថ្ងៃ ឬសប្តាហ៍នោះទេ។ ជាពិសេសពណ៌ចំរុះរបស់បាល់ទាំងនោះ គឺសម្បូរទីដោយមេរោគ germs ជាទីបំផុត។ អ្នកស្រាវជ្រាវក៏បានព្រមានផងដែរថា ការអនុវត្តអនាម័យគួរតែត្រូវបានអនុវត្តឱ្យមានស្តង់ដារ ដើម្បីធានាថាកុមារមិនប៉ះពាល់ទៅនឹងកាកសំណល់ ឬមេរោគដែលគ្រោះថ្នាក់ដល់សុខភាពរបស់ពួកគេ។

    ជាការពិតរោងបាល់តូចៗនេះពីមុនមកមានតែនៅតាមគ្លីនិកកុមារ ដើម្បីឱ្យពួកគេលេងកម្សាន្ត និងងាយស្រួលឱ្យគ្រូពេទ្យអាចព្យាបាលពួកគេប៉ុណ្ណោះ ប៉ុន្តែចាប់តាំងពីអំឡុង ឆ្នាំ១៩៨០ មកដល់សព្វថ្ងៃ វាមានស្ទើរតែគ្រប់កន្លែង ជាពិសេសហាងធំៗដូចជា McDonad’s ជាដើម។ លោកអ្នកប្រហែលជាមិនចង់ជឿនោះទេថា កន្លែងបែបនេះគឺកខ្វក់ជាងបង្គន់ទៅទៀត ព្រោះថាមេរោគចំរុះបានប្រមូលផ្តុំនៅមួយកន្លែង។ ដូច្នេះដើម្បីជាសុវត្ថិភាពរបស់កុមារ លោកអ្នកដែលជាអាណាព្យាបាលគួរចាប់អារម្មណ៍ចំពោះអនាម័យកន្លែងទាំងនោះ ដើម្បីធានាថាកុមារតូចៗទទួលបាននូវសុវត្ថិភាព៕

    អត្ថបទ៖ លីដា
    ប្រភព៖ besthealthtale

    Share This Post: