PR

វត្តមានតន្រ្តីទេសចរណ៍ EXPREZ TOUR CONCERT នឹងមកអង្រួនអ្នកភ្នំពេញនាចុងសប្តាហ៍ខាងមុខ

BY
Naren
December 19, 2024

(ភ្នំពេញ): នាថ្ងៃទី ២១-២២ ខែធ្នូ ចុងសប្តាហ៍ខាងមុននេះ ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី នឹងនាំមកនូវវត្តមាននៃមហាព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ខ្នាតយក្ស EXPREZ TOUR CONCERT នៅទីតាំងដីឡូត៍ផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

កុំឱ្យរំលងឱកាសកំសាន្តសប្បាយ រំសាយអារម្មណ៍ តាមរយៈការរាំកំសាន្តជាមួយបទភ្លេង និង វត្តមានតារាចម្រៀងល្បីៗលំដាប់ជួរមុខប្រចាំផលិតកម្ម GALAXY រួមមាន៖ ឧកញ៉ា ខេមរៈសេរីមន្ត, លោក ព្រាប សុវត្ថិ, លោក ខាន់ ជេមស៍, លោក ខេម ព្រមទាំងតារាចម្រៀងល្បីៗជាច្រើនទៀតនៃផលិតកម្ម GALAXY។

បងប្អូនអាចចូលរួមទស្សនាមហាព្រឹត្តការណ៍នេះដោយសេរីនៅទីតាំងផ្ទាល់ ឬ តាមរយៈការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍បាយ័ន និង ទំព័រហ្វេសបុកផ្លូវការរបស់ EXPREZ CAMBODIA ចាប់ពីម៉ោង ៨ យប់តទៅ។

EXPREZ ជាភេសជ្ជៈរសជាតិស្ត្រប៊ែរី ផ្តល់ទាំងថាមពលដល់រាងកាយ រួមទាំងឱកាសឈ្នះរង្វាន់សន្ធឹកសន្ធាប់ដូចជា រថយន្ត Toyota Raize ស៊េរីថ្មី, ម៉ូតូ Honda Scoopy Club 12 ស៊េរីថ្មី, ទូរស័ព្ទ Samsung Galaxy A55 ស៊េរីថ្មីស៊ីវិល័យ រួមទាំងទឹកប្រាក់សុទ្ធជាច្រើនរង្វាន់ទៀត។

គាំទ្រ ខ្មែរ ប៊ែវើរីជីស! គាំទ្រផលិតផលខ្មែរ ចូលរួមលើកស្ទួយវិស័យសិល្បៈកម្ពុជា!

EXPREZ, Exprez Yourself!

Share This Post: