បច្ចេកវិទ្យា

នោះ! ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Sony លុបរន្ធដោតកាសចោលដែរបាត់! ឯមូលហេតុវិញអាចនឹងធ្វើឲ្យអ្នកដាច់ផ្ងារ…

BY
Khmernote Media
March 15, 2018

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Sony បានសម្រេចលុបចោលរន្ធដោតកាសពីស្មាតហ្វូនកំពូលម៉ូដែល Xperia XZ2 និង XZ2 Compact របស់ខ្លួនជាមួយនឹងការបកស្រាយថា “នេះគឺជាផ្នែកមួយនៃការផ្លាស់ប្ដូរលំហូរចនាបទថ្មី Ambient Flow របស់យើង ហើយក្នុងគោលបំណងដើម្បីបង្កើតរចនាបទដ៏ស្រស់ស្អាតខាង Designer របស់យើងត្រូវការលុបបំបាត់រន្ធដោតកាសចោល។ លើសពីនេះទៅទៀត សម្រាប់ទីផ្សារបច្ចុប្បន្ន យើងសង្កេតឃើញថា កាសឥតខ្សែហាក់ដូចជាទទួលបានការចាប់អារម្មណ៍ប្រើប្រាស់ជាជាងកាសខ្សែ។

ជាការពិតណាស់ គ្រាន់តែលេចលឺដំណឹងបែបនេះភ្លាម មានមនុស្សជាច្រើនមានចម្ងល់ជាខ្លាំង ពោលគឺបើដឹងហើយថាការលុបចោលរន្ធដោតកាសនេះ បានធ្វើឲ្យអ្នកប្រើប្រាស់មិនពេញចិត្ត ហេតុអ្វីនៅតែធ្វើទៀត? ផ្ទុយទៅវិញ ស្មាតហ្វូនកំពូលម៉ូដែល HTC U11 និង U11+ ក៏មិនមានរន្ធដោតកាសដែរ ហើយរចនាបទ “Ambient Flow” ដែលនឹងបំពាក់លើម៉ូដែល XZ2 គឺជាការបំផុសគំនិតបន្ដិចបន្ទួចពីក្រុមហ៊ុន HTC នេះឯង។

គួរបញ្ជាក់ផងដែរថា សម្រាប់ស្មាតហ្វូនដែលមានកម្រាស់ក្រាស់បំផុតប្រចាំឆ្នាំគឺនៅតែបន្ដប្រើប្រាស់រន្ធដោតកាស 3.5មម ដដែល។ ដូចនេះ ក្រុមហ៊ុន Sony បានសម្រេចលុបរន្ធនេះចោលក៏ដោយសារចង់ឲ្យស្មាតហ្វូនខ្លួនកាន់តែស្ដើងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ លោកអ្នកនៅតែអាចបន្ដប្រើប្រាស់កាសខ្សែបានដដែលជាមួយនឹងស្មាតហ្វូនរបស់ក្រុមហ៊ុន Sony ព្រោះក្រុមហ៊ុននឹងមានភ្ជាប់មកជាមួយនឹងកាសប្រភេទ USB-C មកស្រាប់ក្នុងប្រអប់។ ទោះជាយ៉ាងណា អតិថិជននៅតែមិនពេញចិត្ត និងមិនយល់ពីការសម្រេចចិត្តនេះដដែល។

Fu

ប្រភព៖ gsmarena

Share This Post: