លេចលឺថា Galaxy Note 10 នឹងមានស៊េរី Pro ថែមទៀត ហើយថ្មវិញទំហំដល់ 4,500 mAh ឯណោះ
- April 29, 2019
រហូតមកដល់ពេលនេះ រឿងដែលយើងបានលឺនោះគឺ Galaxy Note10 Pro គ្រោងនឹងបង្ហាញខ្លួនដំណើរគ្នាជាមួយនឹង Galaxy Note 10 ធម្មតាផងដែរ។ យោងតាមប្រភពព័ត៌មានបែកធ្លាយបានឲ្យដឹងថា Galaxy Note 10 Pro នឹងមានទំហំថ្មរហូតដល់ទៅ 4500mAh ដែលធំជាង Galaxy Note 9 500mAh ។ ប្រសិនបើយើងពិនិត្យឲ្យបានច្បាស់ យើងនឹងឃើញលេខម៉ូឌែល EB-BN975ABU ដែលជាលេខកូដរបស់ថ្ម និងលេខម៉ូឌែល SM-N975 ដែលវាត្រូវគ្នានឹងលេខកូដរបស់ Galaxy Note 10 Pro ។ នេះជាលើកដំបូងហើយដែលយើងបានលឺអំពីព័ត៌មានរបស់ Galaxy Note 10 ហើយសម្រាប់ថាមពលថ្មប៉ុននេះក៏អាចនឹងទ្រទ្រង់ប្រព័ន្ធ 5G បានផងដែរ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






