ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ណាត់គ្នាមក! «សាទរកម្ពុជា» នឹងប្រារព្វធ្វើឡើងចាប់ពីរសៀលថ្ងៃទី ៣១ ខែធ្នូ រហូតដល់ឆ្លងឆ្នាំសាកល ២០២៥ នៅមុខសួនព្រះបរមរាជវាំង

    BY soknita December 26, 2024
    ណាត់គ្នាមក! «សាទរកម្ពុជា» នឹងប្រារព្វធ្វើឡើងចាប់ពីរសៀលថ្ងៃទី ៣១ ខែធ្នូ រហូតដល់ឆ្លងឆ្នាំសាកល ២០២៥ នៅមុខសួនព្រះបរមរាជវាំង

    (រាជធានីភ្នំពេញ)៖ តាមរយៈការង្ហោះលើគណនីរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា សាទរកម្ពុជា គឺជាកម្មវិធីថ្មីមួយទៀត ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធរៀបចំឡើងដើម្បីបង្ហាញពីមោទនភាពរបស់ប្រជាជនខ្មែរ យុវជន ស្នាមញញឹមមហាគ្រួសារខ្មែរក្រោមម្លប់នៃសុខសន្តិភាព ដែលយើងខកខានអស់រយៈកាលជាង ៥០០ឆ្នាំ ក្នុងប្រវត្តិសាស្ត្រ ហើយបច្ចុប្បន្នយើងកំពុងទទួលបានសុខសន្តិភាពពេញបរិបូរ និងឱកាសយ៉ាងច្រើនក្នុងការសិក្សារៀនសូត្រ ប្រកបរបររកស៊ី និងថែរក្សាបានវប្បធម៌ និងប្រពៃណីយ៉ាងផូរផង់របស់កម្ពុជា។

    តួយ៉ាងនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខនេះ សូមបងប្អូន អ៊ំពូមីង តាយាយ អញ្ជើញទៅទស្សនានូវផ្ទាំងទស្សនីយភាពជាច្រើន ដែលក្រុមការងារយុវជនបានត្រៀមលក្ខណៈ រៀបចំ និងហាត់សមយ៉ាងសកម្ម ដើម្បីនឹងបង្ហាញជូនសាធារណៈជនអំពីវប្បធម៌ កេរ្តិ៍ដំណែលដូនតាខ្មែរ ពិសេសអាចចូលរួមលេងកម្សាន្ត និងឈ្វេងយល់អំពីសមិទ្ធផលថ្មីៗ និងមោទនភាពចំពោះជាតិយើង។

    សាទរកម្ពុជា ត្រូវបានក្រុមការងាររៀបចំយ៉ាងយកចិត្តទុកដាក់ និងជិតរួចរាល់ ១០០% ដើម្បីនឹងដាក់ដំណើរការជូនបងប្អូន អ៊ំពូមីង តាយាយទៅទស្សនាកំសាន្ត រីករាយជាមួយមហាគ្រួសារខ្មែរនាថ្ងៃទី៣១ ខែធ្នូ ខាងមុខនេះ ហើយត្រៀមរាប់ថយក្រោយឆ្លងឆ្នាំថ្មី ២០២៥ ផងដែរ៕

    ប្រភព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia

    Share This Post: