ខ្លែងឯកជាង ១០០ និងខ្លែងជាច្រើនផ្សេងទៀត ចូលរួមបង្ហាញក្នុងព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងខ្មែរ ខេត្តសៀមរាប ឆ្នាំ២០២៤
(ខេត្តសៀមរាប)៖ តាមរយៈ មន្ទីរព័រ៌មានខេត្តសៀមរាប នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ពិធីបុណ្យ បង្ហើរខ្លែងឯកខ្មែរ ខេត្តសៀមរាបឆ្នាំ២០២៤ ដែលធ្វើឡើងនៅថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤ នេះ មានខ្លែងឯក ខ្លែងសេរី និងខ្លែងជាច្រើនផ្សេងទៀត ចូលរួមបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍មួយនេះ។

ដោយមន្ទីរព័ត៌មានខេត្តសៀមរាប បានបញ្ចាក់ថា ខ្លែងឯកចំនួន១២៥, ខ្លែងសេរីចំនួន៨០, ខ្លែងតូច(ខ្លែងធម្មតា) ចំនួន៣០០ និងខ្លែងចូលរួមបង្ហើរជាកិត្តិយសជាច្រើនផ្សេងទៀត បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងខ្មែរ ខេត្តសៀមរាប ឆ្នាំ២០២៤ នៅបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់)។

គួរបញ្ចាក់ផងដែរថា ពេលវេលានៃព្រឹត្តិការណ៍បុណ្យ បង្ហើរខ្លែងឯកខ្មែរ ខេត្តសៀមរាបឆ្នាំ២០២៤ មានរយៈពេល ៣ថ្ងៃ ដូចខាងក្រោមនេះ៖
១. នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤
-ម៉ោង ០៨:០០ ដល់ ១១:០០ ៖ បទបង្ហាញ និងរបៀបបង្ហើរខ្លែង (គ្រប់ប្រភេទ)
-ម៉ោង ១៣:០០ ដល់ ១៨:០០ ៖ ពិធីបើកផ្លូវការ និងប្រកួតខ្លែង (វិស័យឯកជន)
២. នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៤
-ម៉ោង ០៨:០០ ដល់ ១១:០០ ៖ បទបង្ហាញ និងរបៀបបង្ហើរខ្លែង(ខ្លែងឯក)
-ម៉ោង ១៣:០០ ដល់ ១៨:០០ ៖ ពិធីបើកផ្លូវការ និងប្រកួតខ្លែងឯក (មន្ទីរ-អង្គភាព)
៣. នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤
-ម៉ោង ០៨:០០ ដល់ ១១:០០ ៖ បទបង្ហាញ និងរបៀបបង្កើរខ្លែង(ខ្លែងសេរី)
-ម៉ោង ១៣:០០ ដល់ ១៨:០០ ៖ បង្ហាញខ្លែងឯក និងសេរី ដែលជាប់ចំណាត់ថ្នាក់ការប្រកួតគ្រវីឯក ពិធីចែកពានរង្វាន់ និងបិទកម្មវិធី៕





ប្រភព៖ មន្ទីរព័រ៌មានខេត្តសៀមរាប