ឃាត់ខ្លួនយុវជន២នាក់ ជិះម៉ូតូលឿនដេញតាមក្បួនប្រតិភូជាន់ខ្ពស់ដឹកនាំដោយលោកស្រី អោង សានស៊ូជី ដល់ពេលធ្វើតេស្តពិនិត្យឃើញមានសារធាតុញៀន
- April 30, 2019
យុវជន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្រោយជិះម៉ូតូក្នុងល្បឿនលឿនដេញតាមក្បូនគណះប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដឹកនាំដោយ លោកស្រី អោង សានស៊ូជី ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៩ និង០០នាទីព្រឹក។
ខណៈដែលក្បួនគណប្រតិភូ ជាន់ខ្ពស់នៃសាធារណះរដ្ឋសហភាពមីយ៉ាន់ម៉ា ដឹកនាំដោយលោកស្រី អោង សានស៊ូជី បានមកដល់ចំណុចក្បែរអង្គភាពប្រឆាំងអំពើពុករលួយ ផ្លូវព្រះនរោត្តម កែងផ្លូវ១៧២ សង្កាត់ ផ្សារថ្មី៣ ខណ្ឌដូនពេញ មានជនសង្ស័យចំនួន០២នាក់ជិះម៉ូតូ ដេញតាមពីក្រោយក្បូនក្នុងល្បឿនលឿន ត្រូវបានសមត្ថកិច្ចយើងធ្វើការឃាត់ខ្លូនសាកសួរនិងធ្វើតេស្តពិនិត្យរកសារធាតុញៀន ជាលទ្ធផល(វិជ្ជមាន)។ ចំពោះមុខ កម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងយកចម្លើយបន្ត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕





ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ដោយ៖ ណារ៉ែន
- Share This Post:






