ខ្មែរណូត

ស្វែងរក

  • PR

    កាន់តែកក្រើក! ព្រឹត្តិការណ៍ប្រគំតន្ត្រីធំបំផុតប្រចាំឆ្នាំ 2025 GANZBERG Super Idol រដូវកាលទី3 ជាមួយឆាកតន្ត្រីអន្តរជាតិដ៏ធំអស្ចារ្យ!

    BY Naren January 17, 2025
    កាន់តែកក្រើក! ព្រឹត្តិការណ៍ប្រគំតន្ត្រីធំបំផុតប្រចាំឆ្នាំ 2025 GANZBERG Super Idol រដូវកាលទី3 ជាមួយឆាកតន្ត្រីអន្តរជាតិដ៏ធំអស្ចារ្យ!

    ភ្នំពេញ៖ កាន់តែកក្រើក កាន់តែរំជើបរំជួល កាន់តែអស្ចារ្យ ជាមួយការប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG Super Idol រដូវកាលទី3 ដែលជាព្រឹត្តិការណ៍ប្រគំតន្ត្រីធំបំផុតប្រចាំឆ្នាំ 2025 អមដោយឆាកតន្ត្រីស្តង់ដាអន្តរជាតិដ៏ធំសម្បើមដែលនឹងមកដល់នៅថ្ងៃសៅរ៍ ទី 18 មករា ដ៏ខ្លីខាងមុខនេះនៅកោះពេជ្រ ចាប់ពីម៉ោង 4:០០ រសៀល – 11:០០ យប់ ដែលនឹងធ្វើឱ្យហ្វេនៗទទួលបាននូវបទពិសោធន៍រំភើបរីករាយមិនអាចបំភ្លេចបាន។

    ពីមួយរដូវកាលទៅមួយរដូវកាល ការប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG Super Idol តែងតែនាំមកនូវភាពមហស្ចារ្យ ភាពរំជើបរំជួលជាលំដាប់ដោយសារតែវត្តមានចូលរួមសម្ដែងដោយក្រុមកំពូលតារាចម្រៀងអន្តរជាតិ ជាពិសេសក្រុម K-POP និងកំពូលតារាចម្រៀងលំដាប់ប្រទេសអមដោយឆាកតន្ត្រីដ៏ធំសម្បើម ដែលត្រូវបានរៀបចំឡើងដោយក្រុមអ្នកជំនាញជាមួយស្ដង់ដារអន្តរជាតិ មិនថាប្រព័ន្ធភ្លើង LED ខ្វាត់ខ្វែង ប្រព័ន្ធសំឡេងបុកខ្លាំងហាប់ណែនអង្រួនដល់បេះដូងសុទ្ធតែស្តង់ដាអន្តរជាតិ ការរចនាឆាកទាក់ទាញមិនចាញ់នៅបរទេស ហើយសូម្បីបរវេណនៃការប្រគំតន្ត្រីទាំងមូលក៏មានលក្ខណៈស្ដង់ដាអន្តរជាតិ។

    GANZBERG Super Idol រដូវកាលទី 3 ពិសេសអស្ចារ្យលើសពីការប្រគំតន្ត្រីដែលនឹងធ្វើឱ្យហ្វេនៗទទួលបាននូវភាពរំភើបរីករាយបំភ្លេចអស់ទុក្ខកង្វល់មួយគ្រា និងធានាសន្តិសុខសុវត្ថិភាពកម្រិតខ្ពស់។

    ត្រៀមខ្លួនស្រែកហ៊ោ រាំ និងច្រៀងតាម Idol ណ៎ា! រួសរាន់ទិញសំបុត្រចូលទស្សនាដែលមានលក់តាមរយៈ https://live.wonderpass.asia/event/ganzbergsuperidolconcert3 ឬ ទិញក្នុងថ្ងៃប្រគំតន្ត្រីផ្ទាល់ក៏បាន!

    សម្រាប់ការធ្វើបច្ចុប្បន្នភាព និងព័ត៌មានលម្អិតបន្ថែម សូមរង់ចាំតាមដានលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន GANZBERG។

    ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ Ganzberg ផឹកស្រួល ស្រួលផឹក ផឹក Ganzberg និងសហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy។

    Share This Post: