PR

ឆ្នាំថ្មី រង្វាន់ថ្មី ជីវិតថ្មី! ស្វែងរកមុខម្ចាស់រង្វាន់ទឹកប្រាក់ $11,111 និង $28,888 ពី វើក

BY
Naren
January 17, 2025

(ភ្នំពេញ មករា ២០២៥)៖ នរណាទៅជាម្ចាស់រង្វាន់ $28,888 ពីភេសជ្ជៈប៉ូវកម្លាំង វើក! ថ្មីៗនេះភេសជ្ជៈប៉ូវកម្លាំង វើក (Wurkz) ធ្វើឱ្យអតិថិជនកាន់តែរំភើបដោយបន្ថែមរង្វាន់ធំថ្មីទឹកប្រាក់ $11,111 និងទឹកប្រាក់ $28,888 ដាក់និងក្រវិលកំប៉ុងរបស់ខ្លួនដែលមានចែកចាយនៅទូទាំងប្រទេសកម្ពុជាតែម្តង។

នេះជាដំណឹងដ៏ពិសេសសម្រាប់ហ្វេនៗដែលគាំទ្រភេសជ្ជៈប៉ូវកម្លាំង វើក (Wurkz) ព្រោះថាឥឡូវនេះ វើក មិនត្រឹមតែដាក់រង្វាន់ឡានគាស់កេស Mitsubishi Xpander, ម៉ូតូ Honda Dream ស៊េរីថ្មី, ទូរស័ព្ទសេរីទំនើប,Samsung Galaxy A55 និងរង្វាន់លុយសុទ្ធ ដែលអតិថិជនជាវហើយគាស់ត្រូវជារៀងរាល់ថ្ងៃ ទូទាំងប្រទេសនោះទេតែមានរង្វាន់ធំថ្មីទឹកប្រាក់ $11,111 និងទឹកប្រាក់ $28,888 ថែមទៀតផង ឈ្នះតែមួយរង្វាន់អីជីវិតផ្លាស់ប្តូរស្ទើរតែ ៣៦០ដឺក្រេហ្មង។

ចាប់ពីពេលនេះទៅពេលពិសាភេសជ្ជៈប៉ូវកម្លាំង វើក កុំភ្លេចពិនិត្យក្រវិលកំប៉ុងផងណា ជួនកាលម្ចាស់រង្វាន់ធំថ្មីទឹកប្រាក់ $11,111 និងទឹកប្រាក់ $28,888 អាចជារូបលោកអ្នកក៏ថាបានដែរ សំណាងមើលមិនឃើញទេ។

ផឹក វើក គាស់ឈ្នះឡាន គាស់ឈ្នះរង្វាន់ធំថ្មីទឹកប្រាក់ $11,111 និងទឹកប្រាក់ $28,888 ឈ្នះកក្រើកភូមិ!
វើក បង្កើនថាមពលឥតឈប់ឈរ!

Share This Post: