ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រះមហាក្សត្រថៃ Maha Vajiralongkorn តែងតាំងព្រះមហាក្សត្រត្រីយានីថ្មី មុនគ្រងរាជសម្បត្តិជាផ្លូវការ

    BY autoadmin May 2, 2019
    ព្រះមហាក្សត្រថៃ Maha Vajiralongkorn តែងតាំងព្រះមហាក្សត្រត្រីយានីថ្មី  មុនគ្រងរាជសម្បត្តិជាផ្លូវការ

    ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានតែងតាំងឧត្តមសេនីយ៍ Suthida Vajiralongkorn na Ayudhya ជាព្រះមហាក្សត្រត្រីយានីរបស់ទ្រង់ កាលពីថ្ងៃពុធម្សិលមិញនេះ។ ព្រះមហាក្សត្របានរៀបអភិសេកជាមួយឧត្តមសេនីយ៍ Suthida យ៉ាងស្របតាមច្បាប់ និងប្រពៃណី។ មហាក្សត្រត្រីយានីទ្រង់ប្រសូតនៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ១៩៧៨ ទ្រង់ព្រះ Suthida ក៏ធ្លាប់ជាអតីតអ្នកបម្រើលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ។

    ទ្រង់ព្រះ Suthida ត្រូវបានតែងតាំងជាមេបញ្ជាការឆ្មាំការពារព្រះបរមរាជវាំងឱ្យព្រះមហាក្សត្រ Maha Vajiralongkorn នៅខែសីហា ឆ្នាំ២០១៤។ បន្ទាប់មកទ្រង់ត្រូវបានគេតែងតាំងជាមេបញ្ជាការនៃអង្គភាពប្រតិបត្តិការពិសេស ហើយត្រូវបានតំឡើងឋានៈជាឧត្តមសេនីយ៍នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៦។ នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៧ ទ្រង់ត្រូវបានគេដាក់នាមថា លោកជំទាវជាន់ខ្ពស់ (លំដាប់ទី១) ជាមួយនឹងពានរង្វាន់ Than Phu Ying ផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ nationmultimedia

    Share This Post: