iPhone 11 នៅឆ្នាំនេះ អាចនឹងមានឌុយសាកល្បឿនលឿនដល់ 18W តែមិនមែនជាប្រភេទ USB C ទេ
- May 2, 2019
អ្នកប្រើប្រាស់ស្មាតហ្វូនជាច្រើនកំពុងតែចង់ដឹងថា តើ iPhone ជំនាន់ក្រោយនឹងផ្លាស់ប្តូរឌុយសាកថ្មពីឌុយ Lightning USB ទៅជា USB Type C វិញឬយ៉ាងណា ខណៈដែល iPad Pro និង MacBook បានប្រើប្រាស់ឌុយសាក USB C រួចទៅហើយនោះ។ Macotakara នៅប្រទេសជប៉ុន ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុន ផ្គត់ផ្គង់ និងផលិតគ្រឿងបន្លាស់នៅតាមតំបន់អាស៊ី បានអះអាងថា iPhone ជំនាន់ថ្មី ដែលនឹងបង្ហាញខ្លួននៅរដូវស្លឹកឈើជ្រុះខាងមុខនេះ នឹងមិនមានប្រើប្រាស់ឌុយសាកប្រភេទ C ឡើយ តែនឹងមានដុំសាកលឿន 18 វ៉ាត់ និងប្រើប្រាស់ខ្សែ USB C ទៅ Lightning ដូចរបស់ iPad Pro 2018 ដែរ ។

អ្វីដែលគ្រប់គ្នាចង់បាននៅលើ iPhone XI នេះ គឺការភ្ជាប់មកជាមួយឆ្នាំងសាក 18 វ៉ាត់ ស្រាប់ ដោយមិនបាច់ចំណាយបន្ថែម 50ដុល្លារ ទៀត ដើម្បីយក ដុំ និងខ្សែសាក លឿនទៀតនោះឡើយ ។ សម្រាប់ iPhone ថ្មីក្រោយនេះ លោកអ្នកនឹងអាចសាកថ្មជាមួយនឹងល្បឿនថ្មី ហើយនឹងអាចដោតភ្ជាប់ជាមួយនឹង MacBook របស់លោកអ្នកដោយមិនបាច់ប្រើប្រាស់ខ្សែសាកផ្សេងឡើយ ព្រោះថា iPhone ថ្មីនេះនឹងមានខ្សែសាក Lightning USB to USB C តែម្ដង៕
អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ pocket-lint
- Share This Post:






