ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ច្បាប់ថ្មីរបស់ថៃមិនត្រឹមតែពិន័យជាលុយចំពោះអ្នកសុំទាននោះទេ ពួកគេអាចនឹងជាប់គុកទៀតផងប្រសិនបើល្មើសច្រើនសារ

    BY autoadmin May 3, 2019
    ច្បាប់ថ្មីរបស់ថៃមិនត្រឹមតែពិន័យជាលុយចំពោះអ្នកសុំទាននោះទេ ពួកគេអាចនឹងជាប់គុកទៀតផងប្រសិនបើល្មើសច្រើនសារ

    ឧត្តមសេនីយ៍ Anantaporn Kanjanarat ប្រធានផ្នែកអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស (MSDHS) មានប្រសាសន៍ថា ភ្នាក់ងាររបស់លោកនឹងសម្របសម្រួលជាមួយការិយាល័យជាតិពុទ្ធសាសនា ដើម្បីស្នើសុំសហប្រតិបត្ដិការពីតាមវត្តអារាម ដើម្បីអប់រំសាធារណជនអំពីការដាក់ទាន និងដើម្បីឱ្យពួកគេបញ្ឈប់ការឱ្យលុយទៅអ្នកសុំទាន ព្រោះថាអំពើទាំងនេះគឺខុសច្បាប់។ យោងតាមច្បាប់ស្តីពីការគ្រប់គ្រងអ្នកសុំទានចុងក្រោយ ដែលនឹងចូលជាធរមាននៅខែសីហាឆ្នាំនេះ វត្តអារាមទូទាំងប្រទេសថៃត្រូវបានគេជំរុញឱ្យមានការបញ្ឈប់ការឱ្យលុយទៅកាន់អ្នកសុំទាន។

    លោករដ្ឋមន្រ្តីបាននិយាយថា ស្លាកសញ្ញាព្រមានប្រឆាំងនឹងការឱ្យប្រាក់ទៅឱ្យអ្នកសុំទានជាភាសាអង់គ្លេស ចិន ជប៉ុន កូរ៉េ កម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវដាក់នៅតាមកន្លែងដែលទាក់ទាញភ្ញៀវទេសចរ ព្រលានយន្តហោះ និងការិយាល័យរដ្ឋ។ លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើមានអ្នកចង់ជួយអ្នកសុំទាន ពួកគេអាចធ្វើការបរិច្ចាគទៅគម្រោង MSDHS ដែលជាគម្រោងសម្រាប់ការលើកកម្ពស់វិជ្ជាជីវៈសម្រាប់អ្នកសុំទាន»។

    ចំពោះអ្នកសុំទានដែលល្មើស និងចាប់បានជាលើកទី១ ដោយពួកមន្ត្រីនឹងត្រូវពិន័យជាប្រាក់ចំនួន ៥០០បាត លើកទី ២ ចំនួន ២,០០០បាត លើកទី ៣ ចំនួន ៥,០០០បាត និងលើកទី ៤ ឬច្រើនជាងនេះ នឹងត្រូវពិន័យជាប្រាក់ ១០,០០០បាត (ប្រហែល ៣១០ដុល្លារអាមេរិក)។ ច្បាប់ថ្មីទាមទារឱ្យអ្នកសុំទានចុះចូលជាមួយការអភិវឌ្ឍគុណភាព និងមជ្ឈមណ្ឌលការពារ ឬបោះបង់ចោលការសុំទាននេះ។ នៅពេលដែលពួកគេត្រូវបានអនុញ្ញាតឱ្យចូលមជ្ឈមណ្ឌលទាំងនោះ ពួកគេនឹងមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីមជ្ឈមណ្ឌលដោយគ្មានការអនុញ្ញាតនោះទេ ឬអាចត្រូវប្រឈមនឹងការជាប់គុករយៈពេល ១ខែ ជាអតិបរមា និងពិន័យជាប្រាក់ចំនួន ១០,០០០បាត ឬទាំង ២ ៕

    អត្ថបទ៖ លីដា
    ប្រភព៖ nationmultimedia

    Share This Post: