ផ្លូវមួយចំនួននៅតំបន់ទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជានឹងត្រូវបិទ នៅថ្ងៃទី០៨ ខាងមុខនេះ
- May 4, 2019
រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ជៀសចរាចរ ឆ្លងកាត់ប្រារព្ធមិទ្ទីងខួបទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលក្នុងឱកាសនឹងរៀបចំធ្វើឡើងនាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនោះអាជ្ញារាជធានីភ្នំពេញ និងធ្វើការពង្វាងចរាចរណ៍ ជាបណ្តោះអាសន្ន ចំពោះយានជំនិះគ្រប់ប្រភេទឆ្លងកាត់ផ្លូវនៅជុំវិញតំបន់ រៀបចំប្រារព្ធពិធី ដែលជាទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ស្ថិតនៅផ្លូវលេខ៦៥២ កែង២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ចាប់ពីម៉ោង៦ និង០០នាទី រហូតដល់បញ្ចប់កម្មវិធី៕

ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






