ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រះមហាក្សត្រថៃ Maha Vajiralongkorn ជាស្ដេចមានបំផុតលំដាប់ទី ៥ របស់ពិភពលោក

    BY autoadmin May 4, 2019
    ព្រះមហាក្សត្រថៃ Maha Vajiralongkorn ជាស្ដេចមានបំផុតលំដាប់ទី ៥ របស់ពិភពលោក

    ព្រះមហាក្សត្រថៃ Maha Vajiralongkorn នឹងត្រូវគ្រងរាជសម្បត្តិជាផ្លូវការនៅថ្ងៃទី ០៤ ខែឧសភា ដែលត្រូវជាថ្ងៃ ទី១ នៃពិធីគ្រងរាជសម្បត្តិរយៈពេល ៣ថ្ងៃ ។ ព្រះអង្គត្រូវបានគេចុះបញ្ជីថា ជាមហាក្សត្រដែលមានបំផុតនៅលើពិភពលោក តាមរយៈការបោះពុម្ពផ្សាយដោយ Business Insider ក្នុងឆ្នាំ ២០១៨ ។ ព្រះរាជបិតារបស់ព្រះអង្គ Bhumibol Adulyadej ក៏ត្រូវបានទស្សនាវដ្តី Forbes ដាក់នាមជារាជវង្សដែលមានបំផុតនៅលើពិភពលោក កាលពីឆ្នាំ ២០១១ ដោយយកឈ្នះស្ដេចស៊ុលតង់នៃប្រ៊ុយណេ។

    ការប៉ាន់ប្រមាណទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ទ្រង់ Vajiralongkorn គឺអាចមានចាប់ពី ៣០ពាន់លានដុល្លារអាមេរិក នេះបើយោងតាម Business Insider ។ ហើយបើយោងតាមរបាយការណ៍របស់ MSN Money ក្នុងឆ្នាំ ២០១៩ ព្រះអង្គ Vajiralongkorn គឺជាបុគ្គលដែលមានបំផុតលំដាប់ទី ៥ របស់ពិភពលោកថ្វីបើព្រះអង្គជាសែរាជវង្សក៏ដោយ ខណៈស្តេចរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីដមានសម្បត្តិប្រមាណរហូតដល់ ១.៧ ទ្រីលានដុល្លារអាមេរិក ដែលមានបំផុតក្នុងពិភពលោក៕

    អត្ថបទ៖ លីដា
    ប្រភព៖ straitstimes

    Share This Post: