សង្គម

ចាប់ពីស្អែកទៅ អាចនឹងមានភ្លៀងធ្លាក់ ថែមទាំងមានផ្គរ រន្ទះ និងកន្ត្រាក់ផងដែរ

BY
Khmernote Media
May 5, 2019

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពុជាយើងនៅតែបន្តស្ថិតក្នុងដំណាក់កាលអន្តរកាលឆ្លងពីរដូវប្រាំងចូលរដូវវស្សា។ ជ្រលងសម្ពាធទាបបានអូសបន្លាយលើកម្ពុជា ទន្ទឹមនឹងចលនាខ្យល់បានប្តូរទិសមករកភាពវិជ្ជមាន ដែលធ្វើឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងកម្រិតពីខ្សោយទៅបង្គួរ តែអាចកន្លែងខ្លះមានភ្លៀងច្រើន។ ឯភាពរាយប៉ាយមិនទាន់ល្អប្រសើរនៅឡើយ ទន្ទឹមនោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្តជាការគំរាមកំហែងដដែល។ ចំណែកឯសីតុណ្ហភាពអតិបរិមាជាមធ្យមមានពី ៣៤ ទៅ ៣៧អង្សា ហើយរដូវវស្សានឹងឈានចូលមកដល់នៅសប្តាហ៍ទី៣ នៃខែឧសភាខាងមុខនេះ៕

អត្ថបទ៖ សេម

Share This Post: