ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកស្រាវជ្រាវនិយាយថា បុរសមានពុកចង្កាទាក់ទាញចិត្តមនុស្សស្រីជាង អ្នកដែលកោរពុកចង្កាចេញ

    BY autoadmin May 6, 2019
    អ្នកស្រាវជ្រាវនិយាយថា បុរសមានពុកចង្កាទាក់ទាញចិត្តមនុស្សស្រីជាង អ្នកដែលកោរពុកចង្កាចេញ

    នៅក្នុងទិនានុប្បវត្តិនៃជីវវិទ្យាវិវត្តន៍ដែលមានចំណងជើងថា «ប្រតិមតិនៃភាពជាបុរស៖ ទម្រង់មុខ និងពុកចង្កាធ្វើអន្តរកម្ម ដើម្បីកំណត់កម្រិតនៃភាពទាក់ទាញរបស់បុរស» ក្រុមអ្នកស្រាវជ្រាវបានសួរទៅស្ត្រីចំនួន ៨,៥០០នាក់ ដើម្បីវាយតម្លៃពីភាពទាក់ទាញរបស់បុរសត្រង់ ៣ចំណុច ដូចជា៖ ពុកចង្កា ពុកចង្កាដុះពេញ ឬពុកចង្កាតិចៗ (sporting a goatee)។ ក្រុមស្រាវជ្រាវបានប្រើប្រាស់រូបថតរបស់បុរស ខណៈពុកចង្ការបស់ពួកគេចាប់ផ្តើមដុះតាំងពីមុខទទេរហូតមានពុកចង្កាដុះពេញរយៈពេល ៤ សប្តាហ៍។

    ក្រុមស្ត្រីត្រូវបានគេសាកសួរដើម្បីវាយតម្លៃភាពទាក់ទាញរបស់បុរស ហើយចម្លើយនោះគឺថា ភាគច្រើននៃពួកគេមិនទាក់ភ្នែកជាមួយអ្នកបុរសកោរពុកចង្កាស្អាតៗនោះទេ ពោលគឺពួកគេគិតថាវាមិនទាក់ទាញ។ ដូច្នេះហើយអ្នកស្រាវជ្រាវក៏បានសន្និដ្ឋានថា៖ «បុរសមានពុកចង្ការដុះពេញត្រូវបានគេមើលឃើញថា ជាបុរសដែលមានភាពចាស់ទុំ មានភាពជាបុរស ភាពលេចធ្លោក្នុងសង្គម និងមានអំណាច (aggressive)។

    ក្រុមស្រាវជ្រាវបានបន្ថែមថា ពុកចង្កាក៏ជាលក្ខណៈដែលស្ត្រីត្រូវយកមកគិត នៅពេលពួកគេជ្រើសរើសដៃគូរយៈពេលខ្លី ឬយូរអង្វែងផងដែរ។ យ៉ាងណាក៏ដោយការសម្រេចចិត្តថា តើបុរសគួរតែមាន ឬមិនមានពុកចង្កា នឹងពឹងផ្អែកលើគោលដៅទំនាក់ទំនងផ្ទាល់ខ្លួនរវាងពួកគេទាំងពីរ ខណៈការស្រាវជ្រាវនេះគ្រាន់តែចង់ឱ្យបុរសយល់ពីមតិរបស់នារីៗប៉ុណ្ណោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ WOB

    Share This Post: