ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការងារ៖ អ្នកបម្រើការងារតាមផ្ទះ ក៏អាចស្នើចុះឈ្មោះចូលជាសមាជិក ប.ស.ស. ព្រមទាំងទទួលបានការគាំពារ ផ្នែកហានិភ័យការងារ ថែទាំសុខភាព និងប្រាក់សោធន

    BY soknita February 24, 2025
    ក្រសួងការងារ៖ អ្នកបម្រើការងារតាមផ្ទះ ក៏អាចស្នើចុះឈ្មោះចូលជាសមាជិក ប.ស.ស. ព្រមទាំងទទួលបានការគាំពារ ផ្នែកហានិភ័យការងារ ថែទាំសុខភាព និងប្រាក់សោធន

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ បានោ្យដឹងថា ឥឡូវនេះ អ្នកដែលកំពុងបម្រើការងារក្នុងផ្ទះទាំងអស់ ក៏អាចស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. និងមានសិទ្ធិទទួលបានការគាំពារពី ប.ស.ស. ទាំងផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន។

    ដើម្បីស្នើសុំចូលជាសមាជិក ប.ស.ស. ម្ចាស់ផ្ទះត្រូវមកស្នើសុំចុះបញ្ជីជាមួយ ប.ស.ស. ដែលនៅជិតបំផុត បន្ទាប់មកត្រូវបញ្ជូនអ្នកបម្រើក្នុងផ្ទះរបស់អ្នក មកស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. ដើម្បីមានសិទ្ធិក្នុងការប្រើប្រាស់សេវា ប.ស.ស. ជាមួយនឹងការទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមជាច្រើនទៀត។ ចំពោះព័ត៌មានបន្ថែម អាចទំនាក់ទំនងទៅកាន់លេខ ១២៩៧ ឬ ១២៨៦៕

    ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay