ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការដ្ឋាននគរបាលខេត្តកំពត បញ្ជាក់ថា រថយន្តដែលបានដឹកម្នាងសិលាធ្វើឱ្យជ្រុះនៅលើថ្នល់ និងស្ពានកំពង់បាយ ពេលនេះបានមកលាងសម្អាតថ្នល់និងស្ពានរួចហើយ

    BY soknita February 24, 2025
    ស្នងការដ្ឋាននគរបាលខេត្តកំពត បញ្ជាក់ថា រថយន្តដែលបានដឹកម្នាងសិលាធ្វើឱ្យជ្រុះនៅលើថ្នល់ និងស្ពានកំពង់បាយ ពេលនេះបានមកលាងសម្អាតថ្នល់និងស្ពានរួចហើយ

    (ខេត្តកំពត)៖ តាមរយៈការបង្ហោះរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា រថយន្តដែលបានដឹកម្នាងសិលាធ្វើឱ្យជ្រុះនៅលើថ្នល់ និងស្ពានកំពង់បាយ ពេលនេះបានមកលាងសម្អាតថ្នល់និងស្ពានរួចរាល់ហើយ។

    គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ឈានចូលថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅវេលាម៉ោង ២ រំលងអាធ្រាត មានរថយន្តមួយដែលដឹកម្នាងសិលាឆ្លងកាត់ក្រុងកំពត ឆ្លងកាត់ស្ពានកំពង់បាយ បានធ្លាក់ម្នាងសិលាតាមផ្លូវ។ ជាមួយគ្នានោះដែរ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ស្នងការដ្ឋាននគរបាលខេត្តកំពត បង្ហោះសារសូមឱ្យម្ចាស់រថយន្តទាំងអស់ដែលដឹកម្នាងសិលាឆ្លងកាត់ក្រុងកំពត ឆ្លងកាត់ស្ពានកំពង់បាយ មកធ្វើការសម្អាតស្ពាននិងថ្នល់អោយបានស្អាតឡើងវិញនៅថ្ងៃនេះ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay