ព័ត៌មានជាតិ
កីឡាចំនួន ១០ប្រភេទ ត្រៀមប្រកួតដើម្បីអបអរសាទរបុណ្យទន្លេ លើកទី៩នៅខេត្តតាកែវ ក្នុងនោះក៏មានកីឡាកម្សាន្ត រែក, បាយខុម និងលោតម៉ឹក
BY soknita
February 24, 2025
យោងតាមាករចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នឹងប្រារព្ធឡើងរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២២-២៣ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ នៅមាត់បឹងតាកែវ ខេត្តតាកែវ។

សូមព្ជាក់ថា កីឡា ចំនួន ១០ប្រភេទ ត្រូវបានក្រសួងទេសចរណ៍ ត្រៀមរៀបចំសម្រាប់អបអរសាទរ ថ្ងៃពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ រួមមាន៖
១/ កីឡាជិះកង់ ចម្ងាយ ៧៥គីឡូម៉ែត្រ ភ្នំពេញ-តាកែវ
២/ កីឡារត់កម្សាន្តមហាជន ៥០០នាក់
៣/ កីឡាអុកចត្រង្គ មហាជន
៤/ កីឡាកម្សាន្ត រែក, បាយខុម និងលោតម៉ឹក
៥/ កីឡាបាល់ទះ មហាជន
៦/ កីឡាប៊ូល (បេតង់) មហាជន
៧/ កីឡាទូកកានូ, កាយ៉ាក មហាជន
៨/ ការបង្ហោះគោមរួមគ្នា ៥០០គោម
៩/ កីឡាគុនខ្មែរ
និង១០/ កីឡាសម្ដែង ប៉ារ៉ាប៉ូទ័រ៕






ប្រភព៖ ក្រសួងព័ត៌មាន