ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជាមួយនឹងចំណូល ២.១ពាន់លានដុល្លារអាមេរិក ត្រឹមរយៈពេល ១១ថ្ងៃ Avengers: Endgame បានផ្ដួលរឿង Titanic ក្លាយជារឿងរកចំណូលបានច្រើនបំផុត

    BY autoadmin May 6, 2019
    ជាមួយនឹងចំណូល  ២.១ពាន់លានដុល្លារអាមេរិក ត្រឹមរយៈពេល ១១ថ្ងៃ Avengers: Endgame បានផ្ដួលរឿង Titanic ក្លាយជារឿងរកចំណូលបានច្រើនបំផុត

    ជាមួយនឹងចំណូលប៉ាន់ប្រមាណ ២.១៨៨ លានដុល្លារអាមេរិក នៅទូទាំងពិភពលោកគិតត្រឹមថ្ងៃអាទិត្យនេះ រឿង Avengers: Endgame ដោយ Marvel Cinematic Universe របស់ Disney បានផ្ដួលរឿង Titanic និងបានក្លាយជាភាពយន្ត ទី២ រកចំណូលបានច្រើនបំផុតលើពិភពលោក។ យោងតាម EW បានឱ្យដឹងថា Avengers: Endgame បានរកចំណូលបន្ថែមចំនួន ១៤៥.៨ លានដុល្លារអាមេរិក ពីសហរដ្ឋអាមេរិក និងកាណាដានៅចុងសប្តាហ៍នេះ និងប្រមាណជា ២៨២.២ លានដុល្លារអាមេរិក ពីទីផ្សារអន្តរជាតិ (international box office) ដើម្បីឈានដល់ចំណាត់ថ្នាក់នេះ។

    ជោគជ័យជាបន្តបន្ទាប់របស់ Avengers: Endgame គឺមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ! ព្រោះថាគ្រាន់តែសប្តាហ៍ដំបូងពួកគេអាចប្រមូលបាន ១.២ពាន់លានដុល្លារអាមេរិកបាត់ទៅហើយ។ វាត្រូវបានប៉ាន់ប្រមាណថា បាន ២.១៨៨ ពាន់លានដុល្លារអាមេរិកពីទូទាំងពិភពលោក ត្រឹមរយៈពេល ១១ថ្ងៃ ប៉ុណ្ណោះ។ យ៉ាងណាមិញខាងក្រោមនេះគឺជាចំនួនរយៈពេល ដែលកំពូលភាពយន្តទាំង ៥ ទទួលបានចំណូល ២ ពាន់លានដុល្លារអាមេរិក៖

    – Titanic: ៥,២៣៣ ថ្ងៃ
    – Force Awakens: ៥៤ ថ្ងៃ
    – Infinity War: ៤៨ ថ្ងៃ
    – Avatar: ៤៧ ថ្ងៃ
    – Endgame: ១១ ថ្ងៃ

    អត្ថបទ៖ លីដា
    ប្រភព៖ deadline

    Share This Post: