ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ហេតុការណ៍អគ្គិភ័យនៅខេត្តត្បូងឃ្មុំ បណ្ដាលឱ្យនគរបាលស្រុកពញាក្រែកម្នាក់រងរ-បួស និងខូចខាតសម្ភារ រួមទាំងទ្រព្យសម្បត្តិមួយចំនួន

    BY soknita February 25, 2025
    ហេតុការណ៍អគ្គិភ័យនៅខេត្តត្បូងឃ្មុំ បណ្ដាលឱ្យនគរបាលស្រុកពញាក្រែកម្នាក់រងរ-បួស និងខូចខាតសម្ភារ រួមទាំងទ្រព្យសម្បត្តិមួយចំនួន

    (ខេត្តត្បូងឃ្មុំ)៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ១៧:១០ នាទីល្ងាច មានករណីគ្រោះថ្នាក់អគ្គីភ័យឆេះផ្ទះរបស់ប្រជាពលរដ្ឋ ម្ចាស់ផ្ទះឈ្មោះ ភឿន ភាក់ ភេទ ស្រី អាយុ ៤៧ ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិក្រញូង ឃុំ វាលម្លូ ស្រុក ពញាក្រែក ខេត្ត ត្បូងឃ្មុំ។

    ចំពោះការរងការខូតខាតរួមមាន ផ្ទះចំនួន ០៤ខ្នង សង់អំពីឈើប្រក់ក្បឿង មានទំហំ ៨គុណ១៦ម៉ែត្រ ខាងក្រោមសង់អំពីថ្មខូចខាតទាំងស្រុង ស្រូវចំនួន ០១តោន ប្រាក់រៀលចំនួន ១៩លានរៀល ៦០ម៉ឺនរៀល ប្រាក់ដុល្លារចំនួន ៥០០០ ដុល្លារ នឹងសម្ភារៈក្នុងផ្ទះមួយចំនួនទៀត។

    ដោយឡែកមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី នៅក្នុងហេតុការណ៍អគ្គីភ័យមួយនេះ បណ្ដាលឱ្យនគរបាលស្រុកពញាក្រែករងរបួសចំនួន ០១នាក់ ឈ្មោះលោកអនុសេនីយ៍ឯក ឆេង ភារុន នាយរងផ្នែកព្រហ្មទណ្ឌដែលលោកបានកាន់ទុយយោបាញ់ទឹកហើយបានរអិលជើងធ្លាក់ពីលើរថយន្តតែម្តង។

    នៅក្នុងនោះដែរ កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៨រថយន្ត ស្មើនឹង៤៨ម៉ែត្រគូប។

    ១. រថយន្តស្រុកពញាក្រែកចំនួន ០១គ្រឿង ប្រើប្រាស់ទឹកចំនួន ០២ រថយន្ត។

    ២. រថយន្តស្នងការដ្ឋានចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ ០៤ រថយន្ត។

    ៣. រថយន្តស្រុកមេមត់០១គ្រឿង ប្រើប្រាស់ទឹកអស់០១រថយន្ត។

    ៤. រថយន្តស្រុកតំបែរ០១គ្រឿង ប្រើប្រាស់ទឹកអស់០១រថយន្ត៕

    ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay