ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    UNO បញ្ជាក់ថា អ្នកមិនអាចធ្វើបាបអ្នកបន្ទាប់ ដោយទម្លាក់ Draw 2 និង Draw 4 បន្តនោះទេ!

    BY autoadmin May 6, 2019
    UNO បញ្ជាក់ថា អ្នកមិនអាចធ្វើបាបអ្នកបន្ទាប់ ដោយទម្លាក់ Draw 2 និង Draw 4 បន្តនោះទេ!

    ពិតណាស់ UNO គឺជាល្បែងកុមារភាពដ៏ពេញនិយមបំផុតរបស់ភាគច្រើននៃពួកយើងទាំងអស់គ្នា ហើយយើងច្បាស់ជារៀងស្រពេចស្រពិលជាមួយច្បាប់នៃការលេងរបស់វា ឬអាចនិយាយបានថាលេងតាមដែលយើងគិតថាត្រូវ។ យ៉ាងណាមិញថ្មីៗនេះ UNO បានធ្វើសេចក្តីប្រកាសមួយ ដែលនឹងធ្វើឱ្យអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលតែម្តង! ពីព្រោះថាពីមុនមកវាដូចជាបានធ្វើឱ្យអ្នកលេង UNO រស់នៅក្នុងភាពបោកប្រាស់។

    កាលពីខែកុម្ភៈ ឆ្នាំ២០១៩ UNO បាននិយាយថា៖ «ការពិតអ្នកអាចបញ្ចប់ UNO ដោយប្រើ Action Cards បាន» ដែល Action Cards គឺសំដៅទៅលើបៀដែលមិនមែនជាលេខដូចជា៖ Wild draw 4, Wild, Draw 2, Skip និង Reverse ។ ដោយផ្អែកលើការបង្ហោះលើហ្វេសប៊ុក UNO បានបញ្ជាក់ថា អ្នកមិនអាចបោះសន្លឹកបៀ «Draw 2» ឬ «Wild Draw 4» បន្ថែមស្ទួនៗដើម្បីធ្វើបាបអ្នកលេងណានៅបន្ទាប់ដៃរបស់អ្នកបានឡើយ។ UNO និយាយថា៖ «ប្រសិននរណាម្នាក់ទម្លាក់សន្លឹកបៀ +4 អ្នកបន្ទាប់ត្រូវតែថែមបៀ ៤សន្លឹក (draw 4) ហើយវេនចុះបៀរបស់អ្នកនោះនឹងត្រូវបានរំលង។ អ្នកបន្ទាប់មិនអាចទម្លាក់បៀ +2 ដើម្បីធ្វើបាបអ្នកបន្ទាប់មួយទៀតឱ្យថែមបៀ ៦សន្លឹក (draw 6) នោះទេ ព្រោះពួកយើងដឹងណាស់ថា អ្នកធ្លាប់ធ្វើបាបគេបែបនេះ»៕

    អត្ថបទ៖ លីដា
    ប្រភព៖ WOB

    Share This Post: