ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរពេទ្យ ហ្លួង ម៉ែ នឹងផ្តល់ជូនការពិនិត្យស្វែងរកជំងឺរោគស្រ្ដីមួយប្រភេទនេះ ដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ដោយឥតគិតថ្លៃ (ចំនួនមានកំណត់)

    BY soknita February 25, 2025
    មន្ទីរពេទ្យ ហ្លួង ម៉ែ នឹងផ្តល់ជូនការពិនិត្យស្វែងរកជំងឺរោគស្រ្ដីមួយប្រភេទនេះ ដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ដោយឥតគិតថ្លៃ (ចំនួនមានកំណត់)

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ តាមរយៈសេចក្តីជូនដំណឹងរបស់ មន្ទីរពេទ្យ ហ្លួង ម៉ែ បានឱ្យដឹងថា មន្ទីរពេទ្យ ហ្លួង ម៉ែ សហការជាមួយ អង្គការនគរទេព នឹងផ្តល់ជូនការពិនិត្យស្វែងរកជំងឺមហារីកមាត់ស្បូនដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ដោយឥតគិតថ្លៃ និងចំនួនមានកំណត់។

    យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យ ហ្លួង ម៉ែ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មន្ទីរពេទ្យ ហ្លួង ម៉ែបានសហការជាមួយ អង្គការនគរទេព នឹងផ្តល់ជូន ការពិនិត្យស្វែងរកជំងឺមហារីកមាត់ស្បូន (Cervical Cancer Screening) ដោយឥតគិតថ្លៃ ដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ចាប់ពីអាយុ ២១ ឆ្នាំ ដល់ ៦៥ ឆ្នាំ (សម្រាប់អ្នកធ្លាប់មានដៃគូ)។ សូមអញ្ជើញមកចុះឈ្មោះមុន ចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥ តទៅ ចាប់ពីម៉ោង ៨:៣០-១១:៣០ (ចំនួនមានកំណត់)

    ចំពោះទីតាំង មន្ទីរពេទ្យ ហ្លួង ម៉ែ ស្ថិតនៅផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ អាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០១០ ២២៨ ៩៦៥៕

    ប្រភព៖ មន្ទីរពេទ្យ ហ្លួង ម៉ែ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay