ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនជាតិវៀតណាមចំនួន ៤០នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្រោយលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់តាមព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត

    BY soknita February 25, 2025
    ជនជាតិវៀតណាមចំនួន ៤០នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្រោយលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់តាមព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត

    (ខេត្តកំពត)៖ យោងតាការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញជនជាតិវៀតណាមសរុបចំនួន ៤០នាក់ ក្រោយលួចស្នាក់ និងធ្វើការងារខុសច្បាប់តាមព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត។

    តាមការបញ្ជាក់បន្ថែមរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅរសៀថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ តាមអនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៤០នាក់ (ស្រី៣នាក់) ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត ដោយក្នុងនោះទទួលពីស្នងការដ្ឋាននគរបាលខេត្ត ព្រះសីហនុចំនួន ១៩នាក់ (ស្រី១នាក់) និងទទួលពីស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន ២១នាក់ (ស្រី ២នាក់)៕

    ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

    Share This Post:
    MPO4D jitutoto mpo4d Mpoplay