ស្ត្រីម្នាក់ឈាមកកក្នុងខួរក្បាល ដោយសារតែលេងទូរស័ព្ទ២០ម៉ោងជាប់គ្នាឥតឈប់
ប្រទេសចិន ៖ អ្នកទាំងអស់គ្នាប្រហែលជាដឹងរួចមកហើយថា ការសម្លឹងមើលផ្ទៃអេក្រង់ទូរស័ព្ទរយៈពេលយូរវាមិនល្អសំរាប់ភ្នែកនោះទេ តែវាមិនមែនមានផលប៉ះពាល់តែភ្នែកម៉្យាងនោះទេ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវដ៏រន្ធត់មួយ ដែលស្រ្តីម្នាក់ធ្វើការសម្លឹងអេក្រង់ទូរស័ព្ទរយៈពេលជាង២០ម៉ោងដោយគ្មានពេលសម្រាក ត្រូវបានគ្រូពេទ្យរកឃើញមានឈាមកក់ជាច្រើនក្នុងខួរក្បាលរបស់គាត់។
ប្រភពដដែលបានអោយដឹងថាស្រ្តីរងគ្រោះបានធ្វើដំណើរតាមរយៈរថភ្លើងចេញស្រុកកំណើតទៅកាន់ទីក្រុង Guangzhou ប្រទេសចិន។ ដោយមិនមានអ្វីធ្វើក្នុងកំឡុងពេលដែលជិះរថភ្លើងនេះជាង២០ម៉ោងនេះ គាត់បានចំនាយពេលទាំងនោះជាមួយនឹងទូរស័ព្ទទំនើបរបស់ខ្លួន។

ស្ត្រីរូបនេះត្រូវបានគេរាយការណ៍ថាសន្លប់ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែលគ្រូពេទ្យបានធ្វើការស្កេន CAT ហើយបានរកឃើញកំណកឈាមជាច្រើនត្រូវបានកើតឡើងក្នុងខួរក្បាលរបស់នាង។ គ្រូពេទ្យបានចំនាយពេលជាង៣ម៉ោងក្នុងការវះកាត់យកកំណកឈាមទាំងនោះចេញពីខួរក្បាលរបស់គាត់អស់ មុនពេលវាបង្កគ្រោះថ្នាក់ដល់ជីវិតគាត់។
គ្រូពេទ្យបាននិយាយថា កំណកឈាមនៅក្នុងខួរក្បាលរបស់គាត់មានច្រើនលើសពីអ្នកជម្ងឺធម្មតា២ដង វាប្រហែលបណ្តាលមកពីការស្ថិតនៅក្នុងស្ថានភាពដដែលមួយក្នុងរយៈពេលដ៏យូរ។ នារីម្នាក់នេះត្រូវបានគេដឹងថាមានសុខភាពល្អ និង មិនដែលមានបញ្ហាជម្ងឺទាក់ទងនឹងសសៃឈាមទេរហូតដល់ពេលដែលនាងរងនូវការធ្វើទុក្ខពីឈាមកកនេះ។ កាលពីឆ្នាំមុនក៏មានករណីក្មេងស្រី២១ឆ្នាំម្នាក់ពិការភ្នែកដោយសារជក់លេងហ្គេម “Honor of Kings” នៅលើទូរស័ព្ទទំនើបរបស់ខ្លួន៕

ប្រភព ៖ nextshark