ជូនដំណឹង! កងពលធំអន្តរាគមន៍លេខ២ នឹងដំណើរការបា-ញ់គ្រាប់ពិត នៅតំបន់ទីលានបា-ញ់គ្រាប់ពិតភ្នំខ្យង ក្នុងខេត្តសៀមរាប រយៈពេល ២ថ្ងៃ
(ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កងពលធំអន្តរាគមន៍លេខ២ នឹងដំណើរការបា-ញ់គ្រាប់ពិត នៅតំបន់ទីលានបា-ញ់គ្រាប់ពិតភ្នំខ្យង ក្នុងខេត្តសៀមរាប រយៈពេល ២ថ្ងៃ។

នៅក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តសៀមរាប បានជ្រាបដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅ និង ប្រកបរបររកទទួលទានផ្សេងៗ នៅជុំវិញទីលានបាញ់គ្រាប់ពិតភ្នំខ្យង ស្ថិតនៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ជ្រាបថា៖ កងពលធំអន្តរាគមន៍លេខ២ នឹងដំណើរការបាញ់គ្រាប់ពិតដើម្បីត្រួតពិនិត្យ លទ្ធផលរបស់សិក្ខាកាមពលទាហានហ្វឹកហ្វឺន ដែលស្ថិតនៅទីលានបាញ់គ្រាប់ពិតភ្នំខ្យង របស់ពលទាហាន កងពលធំអន្តរាគមន៍លេខ២ ស្ថិតនៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី ២៦-២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នាពេលខាងមុខ។
ដូច្នេះ ដើម្បីឱ្យសកម្មភាពហ្វឹកហ្វឺនខាងលើទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការអនុវត្ត និងកុំចូលទៅកាន់ទីតាំងនៅក្បែរកន្លែងបាញ់គ្រាប់ពិត ខាងលើជាបណ្តោះអាសន្នតាមកាលបរិច្ឆេទខាងលើ ដើម្បីជៀសវាងនូវបញ្ហាគ្រោះថ្នាក់ផ្សេងៗ ដែលអាច កើតឡើងជាយថាហេតុ។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រដ្ឋបាលស្រុកស្វាយលើ មន្ទី-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលឃុំកន្ទួត ត្រូវចូលរួមសហការអនុវត្ត និង ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ៕


ប្រភព៖ រដ្ឋបាលខេត្តសៀមរាប