ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តតាកែវ នឹងរៀបចំព្រឹត្តិការណ៍សេរីភាពការជិះកង់កម្សាន្ត ភ្នំពេញ-តាកែវ ចម្ងាយ ៧៥ គីឡូម៉ែត្រ

    BY soknita February 26, 2025
    ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តតាកែវ នឹងរៀបចំព្រឹត្តិការណ៍សេរីភាពការជិះកង់កម្សាន្ត ភ្នំពេញ-តាកែវ ចម្ងាយ ៧៥ គីឡូម៉ែត្រ

    (ខេត្តតាកែវ)៖ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍សេរីភាពការជិះកង់កម្សាន្ត ភ្នំពេញ-តាកែវ ចម្ងាយ ៧៥ គីឡូម៉ែត្រ។

    នៅក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំព្រឹត្តិការណ៍ជិះកង់ កម្សាន្តចម្ងាយ ៧៥ គីឡូម៉ែត្រ ដោយចេញដំណើរពីទីស្តីការក្រសួងទេសចរណ៍ឆ្ពោះទៅទីរួមខេត្តតាកែវ ក្នុងគោលបំណង ត្រៀមរៀបចំចូលរួមអបអរព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ និងចូលរួមផ្សព្វផ្សាយតំបន់គោលដៅ និងសក្តានុពលទេសចរណ៍ខេត្តតាកែវ ជាមួយគ្នានេះ ការរៀបចំព្រឹត្តិការណ៍ខាងលើ ដើម្បីចូលរួមអបអរទិវា អន្តរជាតិនារី ៨មីនា ឆ្នាំ ២០២៥ ព្រមទាំងឧបត្ថម្ភសម្ភារសិក្សាដល់សិស្សានុសិស្សនៅស្រុកបាទី ខេត្តតាកែវ។

    ជាមួយគ្នានេះ ក្រសួងទេសចរណ៍ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និង សាធារណជនទាំងអស់ ដែលមានបំណងចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ សូមអញ្ជើញចុះឈ្មោះឱ្យបានទាន់ ពេលវេលា តាមរយៈ QR Code ខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥។

    បញ្ជាក់៖

    – ចំពោះការចុះឈ្មោះចូលរួមមិនមានបង់ថវិកា

    – កំណត់អ្នកចូលរួមចំនួន ២០០ នាក់

    – អ្នកចូលរួមទទួលបានអាវយឺតជិះកង់ចំនួន ១ ភេសជ្ជៈ និងអាហារសម្រន់។

    ក្រសួងទេសចរណ៍សូមអំពាវនាវដល់សប្បុរសជនទាំងអស់ ដែលមានបំណងចង់ចូលរួមបរិច្ចាគ ឬឧបត្ថម្ភដល់ សិស្សានុសិស្សខ្វះខាតជាសម្ភារសិក្សា ឬថវិកា សូមមេត្តាទំនាក់ទំនងតាមរយៈលេខទូរសព្ទនៅខាងក្រោម។

    ទទួលបានសេចក្តីជូនដំណឹងនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងសាធារណជន ទាំងអស់ ជ្រាបជាព័ត៌មាន និងអញ្ជើញចុះឈ្មោះចូលរួមព្រឹត្តិការណ៍ខាងលើឱ្យបានច្រើនដោយក្តីរីករាយ៕

    ប្រភព៖ ក្រសួងទេសចរណ៍

    Share This Post:
    MPO4D jitutoto mpo4d Mpoplay