ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សត្វទាព្រៃ ចំនួន ៦ប្រភេទបានកត់ត្រាក្នុងតំបន់ការពារទេសភាព បឹងព្រែកល្ពៅ

    BY soknita February 26, 2025
    សត្វទាព្រៃ ចំនួន ៦ប្រភេទបានកត់ត្រាក្នុងតំបន់ការពារទេសភាព បឹងព្រែកល្ពៅ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន រសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោក ឈឿន សុជាតិ មន្ត្រីតំបន់ការពារទេសភាព បឹងព្រែកល្ពៅ នៃក្រសួងបិស្ថាន បានឱ្យដឹនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ថា មានសត្វទាព្រៃចំនួន ០៦ប្រភេទ ដែលបានកត់ត្រាក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។

    សត្វទាព្រៃចំនួន ០៦ប្រភេទ ដែលបានកត់ត្រាក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ រួមមាន ទី១. ទាព្រៃតូច Eurasian Teal (ប្រភេទទេសន្តរប្រវេសន៍ កត់ត្រាឆ្នាំ២០២៥) ទី២. ទាព្រៃកន្ទុយម្ជុល Northern Pintail (ប្រភេទទេសន្តរប្រវេសន៍ កត់ត្រាឆ្នាំ២០២៤) ទី៣. ទាព្រៃក្បាលឆ្នូតស Garganey (ប្រភេទទេសន្តរប្រវេសន៍ កត់ត្រាឆ្នាំ២០២៣) ទី៤. ទាព្រៃចំពុះធំ Northern Shoveler (ប្រភេទទេសន្តរប្រវេសន៍ កត់ត្រាឆ្នាំ២០២២) ទី៥. ទាកាប៉ាព្រៃ Comb Duck (កត់ត្រាឆ្នាំ២០២២) និងទី៦. ទាកាបព្រៃ Indian Spot-billed Duck (កត់ត្រាឆ្នាំ២០២២) ។

    តំបន់ការពារទេសភាព បឹងព្រែកល្ពៅ ស្ថិតនៅមានទីតាំងស្ថិតក្នុង ស្រុកកោះអណ្ដែត និងស្រុកបូរីជលសារ ខេត្តតាកែវ មានសត្វកម្រៗ ជាង ១០០ប្រភេទ និងមានសត្វកម្រៗដូចជា ចាបព្រៃវែង រនាលពណ៍ ត្រដក់ធំ ត្រយងខ្លួនស ទុងប្រផេះ ស្មោញ និងសត្វក្រៀល៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay