ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កូនផ្សោតទើបកើតថ្មីមួយក្បាល បានប្រទះឃើញនៅចន្លោះអន្លង់កាំពី-ជ្រោយបន្ទាយ ស្រុកចិត្របុរី ខេត្តក្រចេះ

    BY soknita February 26, 2025
    កូនផ្សោតទើបកើតថ្មីមួយក្បាល បានប្រទះឃើញនៅចន្លោះអន្លង់កាំពី-ជ្រោយបន្ទាយ ស្រុកចិត្របុរី ខេត្តក្រចេះ

    (ខេត្តក្រចេះ)៖ នៅរសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ មានកូនផ្សោតកើតថ្មីមួយក្បាលទៀតហើយ និងជាកូនផ្សោតទី៤ ដែលបានប្រទះឃើញនៅចន្លោះអន្លង់កាំពី-ជ្រោយបន្ទាយ ខេត្តក្រចេះ។

    តាមការឱ្យដឹងរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា កូនផ្សោតទើបកើតថ្មីមួយក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាល ជលផលនិងអង្គការ WWF វេលាម៉ោង ១០:៣០នាទីរសៀល នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅចន្លោះអន្លង់កាំពី-ជ្រោយបន្ទាយ ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

    គួរបញ្ជាក់ដែរថា នេះជាកូនផ្សោតមួយ ដែលស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន ៧ក្បាលផ្សេងទៀត និងជាកូនផ្សោតទី៤ ហើយដែលបានកើតនៅដើមឆ្នាំ ២០២៥ នេះ។

    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ ទន្ទឹមនេះ ប្រសិនបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២ ៨៩៧ ៩៤៣ ០១១ ៣៥៥ ៨៨៣ ០៩៩ ៧៩១ ៩១៩ ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕

    ប្រភប៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay