ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងល្អ! កងទ័ពជើងគោក ជ្រើសរើសពលទាហានថ្មី បំពេញក្របខណ្ឌឱ្យកងទ័ពជើងគោកជាច្រើនកន្លែង

    BY soknita February 27, 2025
    ដំណឹងល្អ! កងទ័ពជើងគោក ជ្រើសរើសពលទាហានថ្មី បំពេញក្របខណ្ឌឱ្យកងទ័ពជើងគោកជាច្រើនកន្លែង

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ តាមរយៈ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា កងទ័ពជើងគោក ជ្រើសរើសពលទាហានថ្មី បំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោកជាច្រើនកន្លែង។

    នៅក្នុងសេចក្ដីជូនដំណឹងរបស់ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខណ្ឌ ឱ្យកងទ័ពជើងគោកសូមជូនដំណឹងដល់សាធារណៈជនឱ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបាន សម្រេច អនុញ្ញាតឱ្យក្រសួងការពារជាតិ ធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌ ឱ្យកងទ័ពជើងគោក។ ដូច្នេះយុវជន ដែលមានបំណងចង់ចូលបម្រើការងារកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យ កងទ័ពជើងគោក ត្រូវមកទាក់ទង ទទួលយក និងដាក់ពាក្យស្នើសុំដូចមាន លក្ខខណ្ឌ ជ្រើសរើសតាមកាលបរិច្ឆេទ និងទីកន្លែងខាងក្រោម៖

    ក. លក្ខណសម្បត្តិ៖

    ១. សញ្ជាតិ ខ្មែរ (ភេទប្រុស)

    ២. មានភក្ដីភាពចំពោះ ជាតិ សាសនា ព្រះអយ្យាក្សត្រនិងរាជរដ្ឋភិបាល

    ៣.អាយុ ចាប់ពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ

    . កម្រិតវប្បធម៌ ចាប់ពីថ្នាក់ទី ១២ឡើងទៅ

    ៥. មានកំពស់១.៦០ម៉ែត្រ ឡើង

    ៦. មានកាយសម្បទាគ្រប់គ្រាន់ និងសុខភាពល្អតាមតម្រូវការការងារ

    ៧. គ្មានជាប់ពិរុទ្ធ ឬបទល្មើសផ្សេងៗ

    ៨. បេក្ខជនត្រូវពិនិត្យសាវតាជាតិ

    ៩. បេក្ខជនមិនស្ថិតក្នុងក្របខ័ណ្ឌរដ្ឋ បើស្ម័គ្រចិត្ត ត្រូវលាលែងពីក្របខ័ណ្ឌដើម

    ១០. បេក្ខជនត្រូវពិនិត្យសុខភាពមុនពេលពិនិត្យលក្ខណសម្បត្តិ (គ្មានមេរោគថ្លើម អេដស៍ ជំងឺរ៉ាំរ៉ៃនិងជំងឺសរសៃប្រសាទ)នៅតាមមន្ទីរពេទ្យយោធភូមិភាគទី១.២.៣.៤.៥ និង យោធភូមិភាគពិសេស

    ១១.បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យ រកសាធាតុញៀន ពីគណៈកម្មការរជ្រើសរើស

    ១២. បេក្ខជនត្រូវឆ្លងកាត់ការពិនិត្យសុខភាពបឋមនិងលក្ខណសម្បត្តិពី គណៈកម្មការ ជ្រើសរើស បើមានសង្ស័យឬមិនច្បាស់លាស់ពីអាការៈជំងឺត្រូវបន្តពិនិត្យវាយយតម្លៃពីមន្ទីពេទ្យ ព្រះកេតុមាលា

    ១៣.បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណសម្បត្តិរបស់គណៈកម្មការជ្រើស ស្ម័គ្រចិត្តរបស់កងទ័ពជើងគោក ។

    ខ.សំណុំលិខិត៖

    ១. ពាក្យសុំចូលបម្រើក្នុងកងយោធពលខេមរភូមិន្ទ ចំនួន ០៣ ច្បាប់

    ២. លិខិតអ្នកធានា ចំនួន ០៣ ច្បាប់

    ៣. កិច្ចសន្យារបស់សាមីខ្លួន ចំនួន ០៣ ច្បាប់

    ៤. លិខិតបញ្ជាក់កិរិយាមារយាទ (ពីប៉ុស្តិ៍នគរបាលរដ្ឋបាល) ចំនួន ០៣ ច្បាប់

    ៥. លិខិតបញ្ជាក់ការសិក្សា ឬសញ្ញាបត្រ (មានបញ្ជាក់ទទួលស្គាល់ជាផ្លូវការ) ចំនួន ០៣ ច្បាប់

    ៦. លិខិតពិនិត្យសុខភាព (រកមេរោគថ្លើម អេដស៍ និងសារធាតុញៀន) ចំនួន ០៣ ច្បាប់

    ៧. សេចក្តីចម្លងសំបុត្រកំណើត (ច្បាប់ដើម) ចំនួន ០៣ ច្បាប់

    ៨. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (មានការបញ្ជាក់ទទួលស្គាល់ជាផ្លូវការ) ចំនួន ០៣ ច្បាប់

    ៩. សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (មានការបញ្ជាក់ទទួលស្គាល់ជាផ្លូវការ) ចំនួន ០៣ ច្បាប់

    ១០. រូបថត ៤x៦ (ថតថ្មី ចំពីមុខ ផ្ទៃក្រោយពណ៌ស) ចំនួន ១២ សន្លឹក

    គ.កាលបរិច្ឆេទ៖

    – ចែកពាក្យ៖ ចាប់ផ្តើមពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៥

    -ទទួលពាក្យ៖ ចាប់ផ្តើមពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥

    ឃ.ទីកន្លែងចែក និងទទួលពាក្យស្នើសុំ៖

    ១. យោធភូមិភាគទី១ ចំនួន ១១៨នាក់

    តំបន់ប្រតិបត្តិការសឹករងរតនគិរី,តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី,តំបន់ប្រតិបត្តិ ការសឹករងស្ទឹងត្រែង

    ២. យោធភូមិភាគទី២ ចំនួន ៥៣នាក់

    តំបន់ប្រតិបត្តិការសឹករងស្វាយរៀង,តំបន់ប្រតិបត្តិការសឹករងព្រៃវែង,តំបន់ប្រតិបត្តិ ការសឹករងត្បូងឃ្មុំ, តំបន់ប្រតិបត្តិការសឹករងក្រចេះ

    ៣. យោធភូមិភាគទី៣ ចំនួន ៨១នាក់

    តំបន់ប្រតិបត្តិការសឹករងតាកែវ,តំបន់ប្រតិបត្តិការសឹករងកំពត,តំបន់ប្រតិបត្តិការសឹក រងកោះកុង

    ៤. យោធភូមិភាគទី៤ ចំនួន ១០៥នាក់

    តំបន់ប្រតិបត្តិការសឹករងសៀមរាប, តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ

    ៥. យោធភូមិភាគទី៥ ចំនួន ១១៧៤នាក់

    តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់,តំបន់ប្រតិបត្តិការសឹករងប៉ៃលិន,តំបន់ប្រតិបត្តិ ការសឹករងបន្ទាយមានជ័យ, តំបន់ប្រតិបត្តិការសឹករងបាត់ដំបង

    ៦. យោធភូមិភាគពិសេស ចំនួន ១៦៩នាក់ តំបន់ប្រតិបត្តិការសឹករងកណ្តាល។

    សម្គាល់៖ ការជ្រើសរើសយុវជនស្ម័គ្រចិត្តសុំចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខ័ណ្ឌឱ្យ កងទ័ពជើងគោកកំណត់យកតាមទីលំនៅបច្ចុប្បន្នរបស់បេក្ខជនរស់នៅតាមភូមិសាស្ត្រ ខេត្តខាងលើ។

    ង.អាទិភាព៖

    ចំពោះបេក្ខជនដែលត្រូវជាសាច់ញាតិលោហិតផ្ទាល់របស់អតីតយុទ្ធជននិងយោធិនកំពុង បម្រើការងារ ជា កូនបង្កើត បងបង្កើត ប្អូនបង្កើត និងចៅបង្កើត។ សូមបេក្ខជនអញ្ជើញមកទាក់ទងសាកសួរព័ត៌មានលម្អិតដើម្បីបំពេញទម្រង់បែបបទផ្សេងៗ នៅទីកន្លែងចែកនិងទទួលពាក្យដូចមានខាងលើនៅរៀងរាល់ម៉ោងធ្វើការដោយមិនតម្រូវឱ្យបេក្ខជនបង់ ប្រាក់ឡើយ។ ចំពោះព័ត៌មានផ្សេងៗបន្ថែម បេក្ខជនអាចទាក់ទងមកកាន់ក្រុមការងារផ្ទាល់តាមទូរស័ព្ទលេខ ០៩៧ ៨៨១ ១៣៦៩, ០៩៧ ៤៨២ ១១១១, ០៩៧ ២៩០ ៧៦៦១ ៕

    ប្រភព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ

    Share This Post: