បេឡាជាតិជាតិសន្តិសុខសង្គម ជូនដំណឹង ដល់សមាជិក ប.ស.ស. ឱ្យមានការប្រុងប្រយ័ត្ន ចំពោះគណនីតេឡេក្រាម ប.ស.ស. ក្លែងក្លាយចៀសវាងការចាញ់បោក
យោងតាមការចុះផ្សាយរបស់ បេឡាជាតិសន្តិសុខសង្គម នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា បេឡាជាតិសន្តិសុខសង្គម ជូនដំណឹង ដល់សមាជិក ប.ស.ស. ឱ្យមានការប្រុងប្រយ័ត្ន ចំពោះគណនីតេឡេក្រាម ប.ស.ស. ក្លែងក្លាយចៀសវាងការចាញ់បោក។

ក្នុងនោះដែរ បេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ថា គណនីតេឡេក្រាម (Telegram Account) ដូចដែលបានភ្ជាប់ជូននេះ គឺជាគណនីក្លែងក្លាយ មិនមែនជាគណនីផ្លូវការរបស់បេឡាជាតិសន្តិសុខសង្គមឡើយ។ អាស្រ័យហេតុនេះ សូម សាធារណជន ជាពិសេស សមាជិក ប.ស.ស. ទាំងអស់ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងការចាញ់បោកជនខិលខូច។
សូមបញ្ជាក់ផងដែរថា គ្រប់បណ្ដាញសង្គមផ្លូវការរបស់បេឡាជាតិសន្តិសុខសង្គម សុទ្ធតែមានការបញ្ជាក់ (Verified) ពីក្រុមហ៊ុនបណ្ដាញសង្គមទាំងអស់នោះ។ បន្ថែមពីនេះទៀត សម្រាប់គណនីតេឡេក្រាម (Telegram) ផ្លូវការរបស់បេឡាជាតិសន្តិសុខសង្គម មានតែ Channel Telegram មួយ និង Group Telegram តែមួយប៉ុណ្ណោះ ដែលមានឈ្មោះ និងតំណភ្ជាប់ដូចខាងក្រោម៖
Channel Telegram ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) Link ៖ https://t.me/nssfcambodia
Group Telegram ៖ បេឡាជាតិសន្តិសុខសង្គម_Chat Link ៖ https://t.me/nssfcambodia_Chat

ប្រភព៖ បេឡាជាតិសន្តិសុខសង្គម