អគ្គិភ័យឆេះរោចក្រផលិត និងស្តុកពូកមួយកន្លែង នៅសង្កាត់សំរោងក្រោម បណ្ដាលឱ្យឆេះម៉ូតូ ៥គ្រឿង និងរាលដល់ផ្ទះថ្ម ០១ខ្នង
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា អគ្គិភ័យឆេះរោចក្រផលិត និងស្តុកពូកមួយកន្លែង នៅសង្កាត់សំរោងក្រោម បណ្ដាលឱ្យឆេះម៉ូតូ ៥គ្រឿង និងរាលដល់ផ្ទះថ្ម ០១ខ្នង ដែលខូចខាត ១០ ភាគរយ។

តាមការបញ្ជាក់របស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា ករណីអគ្គិភ័យមួយនេះកើតឡើង នៅវេលាម៉ោង ១៧:៣៥នាទីល្ងាច ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ករណីអគ្គិភ័យនេះកើតឡើងនៅចំណុចរោងចក្រផលិតពូកសុខភាពរបស់ក្រុមហ៊ុន JASMIN និងឃ្លាំងស្តុកសម្ភារពូក ស្ថិតនៅ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំពោះម្ចាស់ទីតាំងមានឈ្មោះថា ហុង ប៉ោងម៉េង ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ម្ចាស់ឃ្លាំង រីឯមូលហេតុកំពុងធ្វើការស្រាវជ្រាវ។
សម្ភារៈខូចខាតមានដូចជា៖
-ប្រភេទសំណង់: ថ្មប្រក់ស័ង្កសី ទំហំ ៤៥ម៉ែត្រ X ៥៥ម៉ែត្រ ។
-ខូចខាត: ឆេះឃ្លាំងទំហំ៤៥ X ៥៥ម៉ែត្រចំនួន ០១ខ្នង, ម៉ូតូចំនួន ០៥ គ្រឿង រួមទាំងសម្ភារៈស្តុប ក្នុងឃ្លាំងអស់ទាំងស្រុង ហើយឆេះរាលដល់ផ្ទះថ្មចំនួន
០១ខ្នង ខូចខាត ១០ភាគរយ។ ចំពោះករណីអគ្គិភ័យមួយនេះមិនបណ្ដាលឱ្យមានអ្នកស្លាប់មនុស្ស ឬរងរបួសឡើយ។ នៅក្នុងថ្ងៃខែឆ្នាំដដែល វេលាម៉ោង
២០:១០នាទីយប់ អគ្គិភ័យមួយនេះត្រូវបានពន្លត់ចប់។
+ រថយន្តជំនួយ៖
– រថយន្តការិយាល័យអគ្គិភ័យ: ចំនួន ២០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤០ឡាន ស្មើរនឹង ១៦០ម៉ែត្រគូប ។
១/រថយន្តអគ្គិភ័យក្រសួង មហាផ្ទៃចំនួន០៤គ្រឿង ប្រើប្រាស់អស់ចំនួន ០១ ឡានស្មើនឹង០៦ម៉ែត្រគូប។
២/រថយន្តអគ្គិភ័យកងពល តូចលេខ៧០ចំនួន ០៤ គ្រឿង ប្រើប្រាស់អស់ចំនួន ០៦ឡានស្មើ៦០ម៉ែត្រគូប។
៣/រថយន្តអគ្គិភ័យក្រមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់អស់ចំនួន ០១ឡានស្មើ ០៦ម៉ែត្រគូប។
៤/រថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារចំនួន ០២ គ្រឿងប្រើប្រាស់អស់ចំនួន ០២ឡានស្មើ ១២ម៉ែត្រគូប
៥/រថយន្តអគ្គិភ័យទីក្រុងបុរីសង្ឃឹមថ្មីចំនួន០២គ្រឿង ប្រើប្រាស់អស់ចំនួន ០២ឡានស្មើ ១២ម៉ែត្រគូប។
៦/រថយន្តជំនួយទឹកសាលាខណ្ឌពោធ៍សែនជ័យចំនួន ០១គ្រឿង ពុំបានប្រើប្រាស់ទឹក។
៧/រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន ០២គ្រឿង ពុំបានប្រើប្រាស់ទឹក៕





