ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកជំនាញក្រសួងបរិស្ថាន មានគម្រោងសិក្សាស៊ីជម្រៅលើ រកឃើញនៅក្នុងតំបន់ការពារធម្មជាតិ​ក្នុងភូមិសាស្រ្ត ខេត្តកំពតនិងកោះកុង

    BY soknita February 28, 2025
    អ្នកជំនាញក្រសួងបរិស្ថាន មានគម្រោងសិក្សាស៊ីជម្រៅលើ រកឃើញនៅក្នុងតំបន់ការពារធម្មជាតិ​ក្នុងភូមិសាស្រ្ត ខេត្តកំពតនិងកោះកុង

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោក សេង សោត អគ្គនាយករងនៃ នៃអគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន ក្រសួងបរិស្ថាន ដឹកនាំកិច្ចពិភាក្សាជាមួយអ្នកជំនាញ និងអ្នកស្រាវជ្រាវពាក់ព័ន្ធ និងដៃគូសហការមួយចំនួនដើម្បីកំណត់អត្តសញ្ញាណផូស៊ីល និងធ្វើស្រ្តាទីក្រាហ្វ ដើម្បីសិក្សាប៉ាលេអូ-បរិស្ថាន នៅភាគខាងត្បូង ប្រទេសកម្ពុជា ក្នុងការសិក្សានិង​ប្រមូលសំណាកគំរូ ក្នុង ខេត្តកោះកុង និងខេត្តកំពត។

    ក្រសួងបរិស្ថាន បានដាក់ចេញនូវផែនការយុទ្ឋសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣ -២០២៨ គឺ ភាពស្អាត ភាពបៃតង និងចីរភាពក្នុងនោះក៏និយាយពីការសិក្សាស្រាវជ្រាវផូស៉ីលក្នុងព្រះរាជណាចក្រកម្ពុជាផងដែរ។ វេទិកានាពេលនេះ បានរៀបចំឡើងរៀបចំដោយនាយកដ្ឋានតំបន់បេតិកភណ្ឌ ធម្មជាតិ ដែលបានទទួលការគាំទ្រសម្រាប់ការស្រាវជ្រាវ ស្ដីពី ការកំណត់អត្តសញ្ញាណផូស៊ីល និង ស្រ្តាទីក្រាហ្វ ដើម្បីសិក្សាប៉ាលេអូ-បរិស្ថាន នៅភាគខាងត្បូង ប្រទេសកម្ពុជា ពីអង្គការយូណេស្កូ តាមរយះ គណៈកម្មការយូណេស្កូជាតិ​កម្ពុជាក្នុងគោលបំណង៖

    ១)-ផ្សព្វផ្សាយគំហើញ​ផូស៊ីល​ថ្មីៗ

    ២)-បង្កើនការផ្សព្វផ្សាយធនធានធម្មជាតិ (ផូស៊ីល)

    ៣)-ជំរុញការចូលរួមពីអ្នកពាក់ព័ន្ធ

    ៤)-បង្កើនសមត្ថភាពអ្នកសិក្សាស្រាវជ្រាវ។

    នាយកដ្ឋានតំបន់បេតិកភណ្ឌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានចាប់ផ្តើមសិក្សាស្រាវជ្រាវផូស៊ីល នៅឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្នបានរកឃើញស្ថានីយផូស៊ីល ចំនួន ៦៧ស្ថានីយ រួមមាន៖ ផូស៊ីលសត្វសមុទ្រចំនួន ៤៦ផូស៊ីលសត្វទឹកសាបចំនួន២ ផូស៊ីលឈើចំនួន ១៤ផូស៊ីលស្លឹកឈើចំនួន១ ផូស៊ីលឆ្អឹងដាយណូស័រចំនួន១ (រកឃើញដំបូងនៅកម្ពុជា) និងផូស៊ីលដានជើងសត្វចំនួន៣ ដែលផូស៊ីលទាំងអស់មានអាយុកាលនៅក្នុងចន្លោះពី (៣៥៩-២លានឆ្នាំ) ស្ថិតនៅក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង បាត់ដំបង ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តក្រចេះ ខេត្តប៉ៃលិន និងខេត្តកំពត។

    ចំណែកឯ ការធ្វើកំណាយផូស៊ីល ចំនួន៤ទីតាំង រួមមាន៖

    – នៅឆ្នាំ (២០១៩-២០២០) បានធ្វើកំណាយផូស៊ីលឈើ (នៅដែនជម្រកសត្វព្រៃលំផាត់) ខេត្តរតនគិរី

    – នៅឆ្នាំ ២០២២ បានធ្វើកំណាយផូស៊ីលឆ្អឹងដាយណូស័យ (នៅដែនជម្រកសត្វព្រៃតាតៃ) ខេត្តកោះកុង (រកឃើញលើកដំបូង) នៅប្រទេសកម្ពុជា

    – នៅឆ្នាំ (២០២១-២០២៣) បានធ្វើកំណាយផូស៊ីលសត្វសមុទ្រ (តំបន់បេតិកភណ្ឌធម្មជាតិភ្នំបាក់) ខេត្តបន្ទាយមានជ័យ

    និង- នៅឆ្នាំ២០២៤ បានផូស៊ីលឈើថ្ម(នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង) ខេត្តព្រះវិហារ ជាលទ្ធផលបានជីកដី (ជម្រៅ១,៥ម៉ែត្រ ទទឹង២ម៉ែត្រ និងបណ្តោយ៦ម៉ែត្រ) រកឃើញផូស៊ីលឈើប្រវែង៣,៥ម៉ែត្រ និងបំណែកមែកឈើជាច្រើនក្លាយជាធ្យូងដែលកប់ក្នុងស្រទាប់ថ្មភក់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay