ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមប្រុងប្រយ័ត្ន! បេឡាជាតិសន្តិសុខសង្គម ជូនដំណឹងពី ការឆបោកសមាជិក ប.ស.ស. តាមប្រព័ន្ធអនឡាញ ដោយការបន្លំខ្លួនជាមន្ត្រី ប.ស.ស. ឬក្លែងបន្លំលិខិតបង់ភាគទាន

    BY soknita February 28, 2025
    សូមប្រុងប្រយ័ត្ន! បេឡាជាតិសន្តិសុខសង្គម ជូនដំណឹងពី ការឆបោកសមាជិក ប.ស.ស. តាមប្រព័ន្ធអនឡាញ ដោយការបន្លំខ្លួនជាមន្ត្រី ប.ស.ស. ឬក្លែងបន្លំលិខិតបង់ភាគទាន

    (រាជធានីភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២២០៥ បេឡាជាតិសន្តិសុខសង្គម បានជូនដំណឹងពី ការឆបោកសមាជិក ប.ស.ស. តាមប្រព័ន្ធអនឡាញ ដោយការបន្លំខ្លួនជាមន្ត្រី ប.ស.ស. ប្រើប្រាស់រូបថត និងនិមិត្តសញ្ញា ប.ស.ស. ឬក្លែងបន្លំលិខិតបង់ភាគទាន។

    យោងតាមសេចក្ដីជូណដំណឹងរបស់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នាពេលថ្មីៗនេះ មានករណីឆបោកសមាជិក ប.ស.ស. តាមប្រព័ន្ធអនឡាញ ដោយការបន្លំខ្លួនជាមន្ត្រី ប.ស.ស. ប្រើប្រាស់រូបថត និងនិមិត្តសញ្ញា ប.ស.ស. ឬក្លែងបន្លំលិខិតជូនដំណឹងបង់ភាគទាន ដោយប្តូរលេខគណនីធនាគារដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ទៅ ជាលេខគណនីធនាគារ ឬ QR Code ផ្ទេរប្រាក់គណនីផ្ទាល់ខ្លួន និងបានទាក់ទងទៅកាន់សមាជិក ដោយផ្ទាល់តាមតេឡេក្រាម ឬប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ដើម្បីណែនាំឱ្យរដ្ឋបាលសហគ្រាស គ្រឹះស្ថាន និងសមាជិក ប.ស.ស. ធ្វើការបង់ ភាគទានតាមលេខគណនី ឬ QR Code ក្លែងបន្លំនោះ។

    ក្នុងន័យនេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមបញ្ជាក់ជូន ដូចខាងក្រោម៖

    ១. ប.ស.ស. មិនមានគោលការណ៍ឱ្យម្ចាស់សហគ្រាស គ្រឹះស្ថាន និងសមាជិក ប.ស.ស. បង់ភាគទានទៅគណនី ដែលមានឈ្មោះផ្ទាល់ខ្លួនរបស់ជនណាម្នាក់ឡើយ។

    ២. ការបង់ភាគទានតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ត្រូវអនុវត្តតាមរយៈមុខងារបង់ប្រាក់លើកម្មវិធីទូរសព្ទដៃរបស់ធនាគារដៃគូចំនួន៤ រួមមាន៖ ធនាគារ (CANADIA, ACLEDA, ABA និង FTB) ឬអញ្ជើញទៅកាន់ធនាគារដៃគូដោយផ្ទាល់។

    ៣. ការបង់ភាគទានតាមរបបភាគទានជាកាតព្វកិច្ចរបស់សហគ្រាស គ្រឹះស្ថាន ត្រូវអនុវត្តតាមរយៈមុខងារបង់ប្រាក់លើ កម្មវិធីទូរសព្ទដៃរបស់ធនាគារដៃគូ ប.ស.ស. ឬលេខគណនី ប.ស.ស. នៅធនាគារដៃគូទាំង១១ ដែលមាននៅ ក្នុងសេចក្តីជូនដំណឹងលេខ០១១/២៥ ប.ស.ស. ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឬអញ្ជើញទៅកាន់ធនាគារដៃគូ ដោយផ្ទាល់។

    ៤. ប.ស.ស. បាននិងកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្រាវជ្រាវ វែកមុខជនឆបោក ដើម្បីនាំយក មកទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

    ៥. ករណីសង្ស័យ ឬត្រូវការព័ត៌មានបន្ថែម សូមទាក់ទងមក Call Centre លេខ ១២៨៦ ឬ ១២៩៧ ឬក្រុមតេឡេក្រាម “បេឡាជាតិសន្តិសុខសង្គម_Chat” https://t.me/nssfcambodia_Chat ឬ “ប្រអប់បណ្តឹងអនាមិក” https://feedback.mlvt.gov.kh/feedback ដើម្បីដាក់ពាក្យបណ្តឹង។

    អាស្រ័យហេតុនេះ សូម លោក លោកស្រីនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន សាធារណជន និងសមាជិក ប.ស.ស. មេត្តាជ្រាបជាព័ត៌មាន និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីឆបោកខាងលើនេះ៕

    ប្រភព៖ បេឡាជាតិសន្តិសុខសង្គម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay