ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អនុវត្តគោលការណ៍ឯកឧត្តមអភិសន្តិបណ្ឌិត៖ នគរបាលស្រុកលើកដែកឃាត់តៃកុងរថយន្តក្រុង ភ្នំពេញ-វៀតណាម ធ្វើកិច្ចសន្យា

    BY soknita March 3, 2025
    អនុវត្តគោលការណ៍ឯកឧត្តមអភិសន្តិបណ្ឌិត៖ នគរបាលស្រុកលើកដែកឃាត់តៃកុងរថយន្តក្រុង ភ្នំពេញ-វៀតណាម ធ្វើកិច្ចសន្យា

    យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា អនុវត្តតាមគោលការណ៍ណែនាំឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ កម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកលើកដែក បានអនុវត្តវិធានការលើរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ដោយឃាត់ខ្លួនតៃកុងរថយន្តយកមកអប់រំធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការមិនស្តាប់ការបញ្ជារបស់កម្លាំងនគរបាលចរាចរណ៍តាមគោលដៅ។

    អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃ: បានលើកទឹកចិត្តដល់កម្លាំងនគរបាលចរាចរណ៍ទាំងក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តស្វាយរៀង និងខេត្តព្រៃវែងបន្តសកម្មភាពរឹតបន្តឹងការអនុវត្តច្បាប់ដោយផ្ដោតលើមុខសញ្ញាក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ទន្ទឹមនឹងមុខសញ្ញាល្មើសច្បាប់ទូទៅ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងក៏ជាការឆ្លើយតបមតិយោបល់សំណូមពរប្រជាពលរដ្ឋដែលសង្កេតឃើញនូវករណីរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាមជាបន្តបន្ទាប់បានបើកវ៉ាជែងបង្កគ្រោះថ្នាក់ និងក្ដីព្រួយបារម្ភជារៀងរាល់ថ្ងៃ ដល់អ្នកធ្វើដំណើរតាមដងផ្លូវ។

    អ្នកនាំពាក្យបានរំលឹកថា តបតាមគោលការណ៍ណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការមួយចំនួនបន្ថែមទៀត ក្នុងនោះមានជាអាទិ៍ការបំពាក់កាមេរ៉ាបង្កប់ដើម្បីថតសកម្មភាពរថយន្តដឹកអ្នកដំណើរ និងក៏ដូចជាមធ្យោបាយធ្វើដំណើរផ្សេងៗទៀតដែលល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ជាពិសេសការបើកបរលើសល្បឿនកំណត់។

    សូមបញ្ជាក់ថាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចំណារឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់វិធានការមួយចំនួន លើករណីរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម បន្ទាប់ពីក្រុមការងារបានប្រមូលព័ត៌មានពីសាធារណជន ទាំងអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋតាមដងផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង ដែលសម្ដែងក្ដីព្រួយបារម្ភចំពោះសកម្មភាពបើកបរ វ៉ាជែង មិនគោរពសិទ្ធអាទិភាព ហើយដែលជារឿយៗបង្កគ្រោះថ្នាក់។

    ចំណាត់ការនេះ ក៏ជាការឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ ចំពោះការធ្វើដំណើររបស់ភ្ញៀវទេសចរ មកពីប្រទេសវៀតណាម ភ្ញៀវទេសចរកម្ពុជាទៅវៀតណាម និងភ្ញៀវអន្តរជាតិដែលធ្វើដំណើរទៅមក តាមមធ្យោបាយរថយន្តក្រុងភ្នំពេញវៀតណាមនេះដែរ។ នេះបើតាមអ្នកនាំពាក្យ៕

    ប្រភព៖ ក្រសួងមហាផ្ទៃ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay