ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អំពាវនាវដល់ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈកំពុងមានភ្លើងឆេះព្រៃ នៅខេត្ត Iwate

    BY soknita March 3, 2025
    ស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អំពាវនាវដល់ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈកំពុងមានភ្លើងឆេះព្រៃ នៅខេត្ត Iwate

    (ប្រទេសជប៉ុន)៖ តាមរយៈ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អំពាវនាវដល់ប្រជាពរដ្ឋខ្មែររស់នៅប្រទេសជប៉ុនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈពេលកំពុងមានភ្លើងឆេះព្រៃ នៅតំបន់ជាប់មាត់សមុទ្រ ក្រុង «Ofunato»។

    ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនមេត្តាជ្រាបថា ដោយយោងតាមប្រភពព័ត៌មាន NHK របស់ជប៉ុន បានឱ្យដឹងថា ភ្លើងឆេះព្រៃ នៅតំបន់ជាប់មាត់សមុទ្រនៃក្រុង Ofunato ខេត្ត Iwate កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ បាននិងកំពុងបន្តរាលដាលរហូតដល់ថ្ងៃនេះ។

    បើតាមការអះអាងរបស់មន្រ្តីមានសមត្ថកិច្ច បានឱ្យដឹងថា គិតមកដល់ពេលនេះ មានផ្ទៃដីប្រមាណ ២.១០០ហិចតា ត្រូវបានបំផ្លិតបំផ្លាញដោយអគ្គីភ័យ ដែលក្នុងនោះបានធ្វើឱ្យបាត់បង់ជីវិតមនុស្សម្នាក់ និង អគារចំនួន ៨០ខ្នង។ ជាងនេះទៀត ប្រជាពលរដ្ឋក្នុងតំបន់ប្រមាណ ១.២០០នាក់ ត្រូវបានជម្លៀសទៅកាន់ជម្រកសុវត្ថិភាព ។

    អាស្រ័យដូចបានជម្រាបជូនខាងលើ ចំពោះបងប្អូនពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ ហើយតាមដាន និងស្តាប់តាមការណែនាំរបស់អាជ្ញាធរជប៉ុន។ ក្នុងករណីបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែ ដែលរងផលប៉ះពាល់ អាចធ្វើការទំនាក់ទំនងមកកាន់ស្ថានទូតជាបន្ទាន់ តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ ០៨០ ៤៦៨៩ ៩៣៧៤៕

    ប្រភព៖ Royal Embassy of Cambodia in Japan

    Share This Post:
    MPO4D jitutoto mpo4d Mpoplay