ព័ត៌មានជាតិ
ប្រញាប់ឡេីងចំនួនមានកំណត់!! មន្ទីរពិសោធន៍វេជ្ជសាស្ត្របង្អែកជាតិ ផ្ដល់ការធ្វើតេស្តរាប់មេរោគរលាកថ្លើមប្រភេទ សេ ដោយឥតគិតថ្លៃ
BY soknita
March 3, 2025
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ នេះ មន្ទីរពិសោធន៍វេជ្ជសាស្ត្របង្អែកជាតិ បានជូនដំណឹងអំពី ការធ្វើតេស្តរាប់មេរោគរលាកថ្លើមប្រភេទ សេ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៥។

ក្នុងនោះដែរ មន្ទីរពិសោធន៍វេជ្ជសាស្ត្របង្អែកជាតិ ក៏បានបញ្ជាក់ដែរថា រួសរាន់ឡើងក្នុងការទៅពិនិត្យដោយសារចំនួនមានកំណត់ ហើយលក្ខខណ្ឌខាងមន្ទីរពេទ្យផ្ដល់ជូនសម្រាប់តែមានអ្នកជំងឺរលាកថ្លើមប្រភេទសេ។ ចំពោះថ្ងៃធ្វើការពី ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ម៉ោង ៧ព្រឹក ដល់ ៤ល្ងាច ឈប់សំរាកសម្រាប់ថ្ងៃបុណ្យជាតិ អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០១១ ៩១៩ ១៤៧/០៩៦ ៦៧២ ៣២០៧ ៕
