ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ខូយ រីដា ៖ តំបន់ទេសចរណ៍បែបធម្មជាតិនៅខេត្តពោធិ៍សាត់ទទួលបានការចាប់អារម្មណ៍បំផុត សម្រាប់ភ្ញៀវទេសចរ

    BY soknita March 3, 2025
    ឯកឧត្តម ខូយ រីដា ៖ តំបន់ទេសចរណ៍បែបធម្មជាតិនៅខេត្តពោធិ៍សាត់ទទួលបានការចាប់អារម្មណ៍បំផុត សម្រាប់ភ្ញៀវទេសចរ

    យោងតាមាករចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថាតំបន់ទេសចរណ៍បែបធម្មជាតិនៅខេត្តពោធិ៍សាត់ គឺជាទីចាប់អារម្មណ៍ខ្លាំងបំផុតសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដោយសារតែខេត្តមួយនេះ មានភាព អំណោយផលច្រើនលើសក្តានុពលធនធានធម្មជាតិ និងសម្បូរជីវៈចម្រុះ។

    ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាថា វិស័យទេសចរណ៍គឺជាវិស័យដ៏សំខាន់មួយក្នុងចំណោមវិស័យ អាទិភាពផ្សេងៗនៅក្នុងខេត្ត ដែលបានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនឱ្យចូលមក ទស្សនា និងសម្រាកលំកម្សាន្ត បន្ទាប់ពីហត់នឿយពីការងារនិងការប្រកបមុខរបរ។

    ឯកឧត្តម បានបន្តថា បច្ចុប្បន្ននេះអាជ្ញាធរខេត្ត ផ្ដោតសំខាន់ទៅលើការអភិវឌ្ឍ ក៏ដូចជាកែលម្អតំបន់ ទេសចរណ៍អាទិភាពដែលមានបែងចែកជា៣តំបន់ធំៗ រួមមាន៖ តំបន់ទេសចរណ៍ជុំវិញក្រុង តំបន់ទេសចរណ៍ជួរភ្នំក្រវាញ និងតំបន់ទេសចរណ៍បឹងទន្លេសាប ដើម្បីធ្វើយ៉ាងណាឱ្យទីតាំងទេសចរណ៍ សំខាន់ៗទាំងអស់កាន់តែមានភាពទាក់ទាញ ផ្ដល់បទពិសោធល្អៗទៅដល់ភ្ញៀវទេសចរនិងផ្ដល់អារម្មណ៍ សប្បាយរីករាយ ជាពិសេសនោះដើម្បីទាញប្រយោជន៍ពីវិស័យទេសចរណ៍ទៅដល់ប្រជាសហគមន៍ នៅក្នុងមូលដ្ឋាន ឱ្យមានជីវភាពកាន់តែល្អប្រសើរ ខណៈដែលកាលពីឆ្នាំ២០២៤កន្លងទៅ ខេត្តមួយនេះ ទទួលបានភ្ញៀវទេសចរជាតិសរុបចំនួនជាង១លាន៣សែននាក់ និងភ្ញៀវអន្តរជាតិសរុបជិត៩ពាន់នាក់។

    សូមបញ្ជាក់ថា ខេត្តពោធិ៍សាត់ ជាខេត្តស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជា មានព្រំប្រទល់ជាប់ខេត្ត កំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង និងខេត្តបាត់ដំបង មានផ្ទៃដីសរុបជាង ១២,០០០ គីឡូម៉ែត្រក្រឡា ដោយមានវិស័យអាទិភាពសំខាន់ៗ រួមមាន ៖ ទេសចរណ៍ ពាណិជ្ជកម្ម កសិកម្ម និងឧស្សាហកម្ម ដែលបានជំរុញឱ្យខេត្តមួយនេះមានសន្ទះកើនឡើងនិងមានភាពលេចធ្លោ ។ អ្វីដែលកាន់តែពិសេសទៀតនោះ ខេត្តពោធិ៍សាត់មានតំបន់ទេសចរណ៍ធម្មជាតិនិងកែច្នៃ រហូតដល់ជិត ៣០កន្លែង ដែលបានផ្តល់ជម្រើសយ៉ាងច្រើន សម្រាប់អ្នកមានបំណងធ្វើដំណើរកម្សាន្ត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay