ព័ត៌មានជាតិ
មានបញ្ហាគំហើញថយចុះ ទាក់ទងនឹងជំងឺឡើងបាយភ្នែក អាចមកទទួលការពិនិត្យនិងព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ ជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសចិន
BY soknita
March 3, 2025
(ខេត្តកំពង់ស្ពឺ)៖ កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៥ មន្ទីរពេទ្យបង្អែក ត្រពាំងក្រឡឹង បានឱ្យដឹងថា លោកតា លោកយាយ អ៊ុំពូមីងទាំងអស់ ដែលមានបញ្ហាគំហើញថយចុះ ទាក់ទងនឹងជំងឺឡើងបាយភ្នែក អាចមកទទួលការពិនិត្យ និងព្យាបាលបកបាយភ្នែក ជុំទី២ ដោយឥតគិតថ្លៃ ជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសចិន (Gx foundation)។

មន្ទីរពេទ្យបង្អែក ត្រពាំងក្រឡឹង បានបញ្ជាក់ដែរថា ការពិនិត្យ និងព្យាបាលបកបាយភ្នែក ជុំទី2 ដោយឥតគិតថ្លៃការនេះ គឺមានចាប់ពីថ្ងៃទី ៣ ខែមីនា ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥។ ចំពោះទីតាំងគឺមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ម៉ោងធ្វើការរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ឈប់សំរាកសម្រាប់ថ្ងៃបុណ្យជាតិតែប៉ុណ្ណោះ៕


