ព័ត៌មានជាតិ
ព្រឹត្តិការណ៍ ៣ ធំៗ និងកើតឡើងនៅក្នុងទឹកដីខេត្តសៀមរាប ខេត្តតាកែវ និងខេត្តកំពង់ចាម នៅក្នុងខែមីនានេះ
BY soknita
March 4, 2025
យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្នុងខែមីនានេះ មានព្រឹត្តិការណ៍ធំៗចំនួន ៣ ដែលនឹងមានព្រឹត្តិការណ៍ធំដូចជា បុណ្យឆ្នេរកោះប៉ែន នៅខេត្តកំពង់ចាម, បុណ្យទន្លេ នៅខេត្តតាកែវ និង សមរាត្រី នៅខេត្តសៀមរាប។

តាមការបញ្ជាក់របស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍៣ធំៗនិងកើតឡើងនៅក្នុងទឹកដីខេត្តសៀមរាប ខេត្តតាកែវ និងខេត្តកំពង់ចាម នៅក្នុងខែមីនា ខាងមុខនេះ៖
-ថ្ងៃទី ៧-១២ ខែមីនា នឹងមានព្រឹត្តិការណ៍បុណ្យឆ្នេរកោះប៉ែន នាខេត្តកំពង់ចាម «Koh PEN Beach Festival» នៅខេត្តកំពង់ចាម
-ថ្ងៃទី ២១-២៣ ខែមីនា នឹងមានព្រឹត្តិការណ៍បុណ្យទន្លេ នាខេត្តតាកែវ «River Festival 9th» នៅខេត្តតាកែវ
-ថ្ងៃទី ២០-២២ ខែមីនា នឹងមានព្រឹត្តិការណ៍សមរាត្រី នាខេត្តសៀមរាប «EQUINOX» នៅខេត្តសៀមរាប៕

ប្រភព៖ ក្រសួងទេសចរណ៍