ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រាន់តែកូនសិស្សអត់ធ្វើកិច្ចការសាលាសោះ គ្រូបង្រៀនដាក់ទណ្ឌកម្មឲ្យសិស្សលិតបង្គន់

    BY Khmernote Media March 16, 2018
    គ្រាន់តែកូនសិស្សអត់ធ្វើកិច្ចការសាលាសោះ គ្រូបង្រៀនដាក់ទណ្ឌកម្មឲ្យសិស្សលិតបង្គន់

    ឥណ្ឌូនេស៊ី៖ គ្រូបបង្រៀនម្នាក់ប្រឈមនឹងការបញ្ឈប់ពីការងារ បន្ទាប់ពីគាត់ដាក់ទណ្ឌកម្មឲ្យសិស្សម្នាក់ ដែលមិនបានធ្វើកិច្ចការសាលាឲ្យទៅលិតបង្គន់ ហើយករណីនេះត្រូវបានម្តាយឪពុករបស់សិស្សប្តឹងទៅតុលាការ។ ហេតុការណ៍បានកើតឡើងនៅក្នុង សាលាបឋមសិក្សាមួយកន្លែងស្ថិតនៅក្នុងភូមិ  Cempedak Lobang ភាគខាងជើងកោះសូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី។

    គេមិនបានបង្ហាញអត្តសញ្ញាណពិតប្រាកដរបស់គ្រូបង្រៀនរូបនោះឡើយ ហើយសូម្បីតែឈ្មោះរបស់ម្តាយ និងឪពុករបស់ កូនសិស្ស ដែលជនរងគ្រោះក៏គេមិនបង្ហាញដែរ។ យ៉ាងណាក្តីបើយោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា ស្ត្រីជាម្តាយរបស់កូនសិស្សបានរៀបរាប់ប្រាប់ប៉ូលិសថា ដោយសារតែកូនរបស់គាត់ភ្លេចធ្វើកិច្ចការសាលា គ្រូរបស់គេបានឲ្យគេទៅលិតបង្គន់ចំនួន ១២ ដង យ៉ាងណាក្តីកូនរបស់គាត់លិតបានតែ៤ដងក៏ក្អួត និងរត់ទៅផ្ទះតែម្តង។ ពេលនេះខាងប៉ូលិសកំពុងដោះស្រាយរឿងនេះ ហើយគ្រូបង្រៀនរូបនោះកំពុងប្រឈមនឹងការការបឈ្ឈប់ពីការងារទៀតផង៕

    ភក្តី

    ប្រភព៖ coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay