ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកាដល់យុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យកំរៀង ស្រុកកំរៀង ដែលជីវភាពខ្វះខាត និងមានជំងឺសួតធ្ងន់ធ្ងរ

    BY soknita March 5, 2025
    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកាដល់យុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យកំរៀង ស្រុកកំរៀង ដែលជីវភាពខ្វះខាត និងមានជំងឺសួតធ្ងន់ធ្ងរ

    (ខេត្តបាត់ដំបង)៖ កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥ កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកាដល់យុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យកំរៀង ស្រុកកំរៀង ដែលជីវភាពខ្វះខាត និងមានជំងឺសួតធ្ងន់ធ្ងរ។

    យោងតាមការបញ្ជាក់បន្ថែមរបស់ កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ ឯកឧត្តម សុខ លូ ជាប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យ ឯកឧត្តម ងី សែត អនុប្រធាននគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា និងសហការី រួមជាមួយលោកនាយកសាខា លោកគ្រូទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា បាន នាំយកថវិការដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាផ្តល់ជូន យុវជន សាន្ថ វិសាល អាយុ ២០ឆ្នាំ ជាអតីតយុវជនកាកបាទក្រហមកម្ពុជា វិញ ទើបតែបញ្ចប់ថ្នាក់ទី១២ កន្លងទៅនៃវិទ្យាល័យកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។

    ក្នុងឱកាសនោះ ឯកឧត្តម ងី សែត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីសំណាក់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសយុវជនកាកបាទក្រហមកម្ពុជា និងបានផ្តាំផ្ញើអោយយុវជនខិតខំមើលថែសុខភាពអោយបានល្អ ត្រូវផ្តោតការយកចិត្តទុកដាក់លើការសិក្សា ជាពិសេសឪពុកម្តាយ ត្រូវជំរុញលើកទឹកចិត្តកូនឱ្យទៅសិក្សារៀនសូត្រ ដែលនេះគឺជាគំរូដ៏ល្អមួយសម្រាប់យុវជនដទៃទៀត។

    ឯកឧត្តម បានគូសបញ្ជាក់ផងដែរថា៖ «កាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជន ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដូច្នេះអ្វីដែលកាកបាទក្រហមកម្ពុជាទទួលបាន គឺតែងតែយកទៅជួយដល់ប្រជាជនងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ ដែលនេះគឺជាការផ្សារភ្ជាប់រវាងសប្បុរសជន ជាមួយនឹងអ្នកទទួលផលពីកាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា គឺកាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា – ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។»

    យុវជន សាន្ថ វិសាល ជាអតីតយុវជនការកាកបាទក្រហមកម្ពុជានៃវិទ្យាល័យកំរៀងស្រុកកំរៀងនៅទើបប្រលងបញ្ចប់ឆ្នាំ ២០២៤ កន្លងទៅ តែដោយសារមានបញ្ហាសួត ធ្ងន់ធ្ងរ ប្អូនបានសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញដោយកត្តាសុខភាព និងជីវភាព ទើបយុវជនរូបនេះពុំទាន់បានបន្ដការសិក្សាថ្នាក់គ្រឹះស្ថានឧត្តមសិក្សា តែបច្ចុប្បន្ននេះដោយបញ្ហាសុខភាពបានធូរស្រាលបន្តិចលោកគ្រូពេទ្យតម្រូវឲ្យលេបថ្នាំនិងសម្រាប់ព្យាបាលនៅផ្ទះស្ថិតនៅភូមិស្វាយឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង។

    ជាកិច្ចឆ្លើយតប យុវជន សាន្ដ វិសាល និងក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម សុខ លូ ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយបានប្តេជ្ញាចិត្តថាខិតខំរៀនសូត្របន្តទៅមុខទៀត ដើម្បីសម្រេចក្តីបំណង ជាពិសេសមិនធ្វើឱ្យ អ្នកម្តាយមនុស្សធម៌ ក៏ដូចជាសប្បុរសជនដទៃទៀតខកបំណងឡើយ។

    សូមបញ្ជាក់ថា អំណោយដែលសាខាផ្តល់ជូនរួមមាន អង្ករ ២៥ គីឡូ មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ, ទឹកបរិសុទ្ធ ១កេស, ទឹកដោះគោឆៅ ២យួរ និង ឃីត ១កញ្ចប់ និងថវិកាកាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល ២ លានរៀលផងដែរ៕

    ប្រភព៖ កាកបាទក្រហមកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay