ក្រសួងមហាផ្ទៃ ជូនដំណឹងពី បញ្ចីឈ្មោះក្រុមហ៊ុន ដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ឬត្រូវបានហាមឃាត់មិនឱ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ នៅទូទាំងប្រទេស
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ ជូនដំណឹងពី បញ្ចីឈ្មោះក្រុមហ៊ុន ដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ឬត្រូវបានហាមឃាត់មិនឱ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ នៅទូទាំងប្រទេស។

ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយបញ្ជីឈ្មោះអ្នកទទួលការដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ឬត្រូវបានហាមឃាត់មិនឱ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ នៅទូទាំងប្រទេស បន្ទាប់ពីទទួលបានបញ្ជីឈ្មោះអ្នកទទួលការដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ឬត្រូវបានហាមឃាត់មិនឱ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ ដែលនៅមានសុពលភាពពីរដ្ឋបាល រាជធានី ខេត្តទាំង២៥ រួចមក អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានពិនិត្យ និងរៀបចំចងក្រងបញ្ជីឈ្មោះ អ្នកទទួលការដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ឬត្រូវបានហាមឃាត់មិនឱ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ ដែលនៅមានសុពលភាព ក្នុងតារាងរួមតែមួយ ដើម្បីពង្រឹងលើការគ្រប់គ្រង និងការចែករំលែក ព័ត៌មានអំពីអ្នកទទួលការដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ឬត្រូវបានហាមឃាត់មិនឱ្យដាក់សំណើដេញថ្លៃ កិច្ចសន្យាឃុំ សង្កាត់ ឱ្យកាន់តែទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕







ប្រភព៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ